សម្រង់​ទស្សនៈល្អ​ៗ​​​មួយ​ចំនួន​​របស់​ ខុងជឺ ដែល​អ្នក​គួរ​តែ​ស្វែង​យល់

ខុង ជឺ (ភាសាអង់គ្លេស: Confucius, ភាសាចិន: 孔子) តាមអក្សរសាស្ត្រចិនត្រូវបានគេស្គាល់ថា “លោកគ្រូខុង” គឺជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញ ដែលបានបង្រៀន និងបន្សល់ទុកនូវទស្សនវិជ្ជាដ៏មានឥទ្ធិពលយ៉ាងជ្រាលជ្រៅចំពោះផ្នត់គំនិត និងជីវិតរស់នៅរបស់ប្រជាជនចិន កូរ៉េ ជប៉ុន និងវៀតណាម ក៏ដូចជាប្រជាជនជាច្រើននៅជុំវិញពិភពលោក ។

ខាងក្រោមនេះគឺជាទស្សនៈល្អៗមួយចំនួនរបស់គាត់ ដែលខេមបូមេក ដកស្រង់ចេញមកដើម្បីទុកជាមេរៀន ក៏ដូចជាការស្វែងយល់បន្ថែមអំពីជីវិត សម្រាប់ប្រិយមិត្តអ្នកអាន ៖

  1. បើមិនចង់ឲ្យអ្នកដទៃធ្វើអំពើអ្វីមកលើខ្លួនឯងទេ សូមកុំធ្វើវាទៅលើគេមុន
  2. បើចង់ឲ្យអ្នកដទៃធ្វើអំពើល្អដាក់ខ្លួន សូមធ្វើវាទៅលើគេមុន
  3. ទៅយឺតក៏យឺតចុះ កុំឲ្យតែឈប់
  4. ពេលកំហឹងកើតឡើង សូមគិតអំពីផលវិបាក
  5. ពេលឃើញនរណាម្នាក់ប្រព្រឹត្តខុស សូមកុំទាន់ដៀលត្មះឬប្រកែកតវ៉ានឹងគេ ព្រោះបើអ្នកស្ថិតក្នុងស្ថានភាពដូចរូបគេ អ្នកអាចនឹងប្រព្រឹត្តដូចរូបគេក៏ថាបាន
  6. ភ្នែកអាចមើលឃើញវត្ថុនៅឆ្ងាយ តែមិនអាចមើលឃើញចិញ្ចើមខ្លួនឯង បានឡើយ
  7. នៅពេលដែលគោលដៅរបស់អ្នកនៅឆ្ងាយពេក សូមកុំកែតម្រូវគោលដៅរបស់អ្នក(បន្ថយ) ប៉ុន្តែចូលកែតម្រូវជំហាននៃសកម្មភាពរបស់អ្នក
  8. ប្រសិនបើពួកគេស្តោះទឹកមាត់ដាក់អ្នកនៅពីក្រោយខ្នងរបស់អ្នក, វាមានន័យថាអ្នកជាអ្នកនាំមុខរបស់ពួកគេ
  9. មនុស្សជោគជ័យរស់លើជង្គង់ខ្លួនឯង មនុស្សតូចតាចរស់នៅលើជង្គង់អ្នកដទៃ
  10. ចូរបង្រៀនមនុស្សដែលព្យាយាមចង់ចេះ និងដឹងខ្លួនថាខ្លួនឯងល្ងង់
  11. មនុស្សអស្ចារ្យបំផុតគឺអ្នកធ្វើខ្លួនឲ្យសាមញ្ញបំផុត
  12. មនុស្សដែលដាក់ខ្លួនបានទាបបំផុត នឹងក្លាយមនុស្សអស្ចារ្យបំផុត
  13. មនុស្សមានកិត្តិយស គឺអ្នកដែលចេះផ្តល់កិត្តិយសដល់អ្នកដទៃ
  14. បើអ្នកស្អប់នរណាម្នាក់មានន័យថាអ្នកត្រូវបានម្នាក់នោះយកឈ្នះបានហើយ
  15. ឈើវៀចធ្វើកង់់ ឈើត្រង់ធ្វើទូក តែមនុស្សវៀចវេរមិនដឹងគួរយកទៅធ្វើអ្វីនោះទេ
  16. ត្រូវទុកឲ្យអ្នកដទៃនិយាយពីគុណប្រយោជន៍របស់អ្នកវិញទើបប្រសើរជាង
  17. ការគ្រប់គ្រងគឺការសម្រេចការងារដោយអាស្រ័យលើសមត្ថភាពអ្នកដទៃ
  18. អ្នកគ្រប់គ្រងធម្មតា ប្រើសមត្ថភាពរបស់ខ្លួនយ៉ាងពេញទំហឹង អ្នកគ្រប់គ្រងមធ្យម ប្រើកម្លាំងរបស់អ្នកដទៃយ៉ាងពេញទំហឹង ឯអ្នកគ្រប់គ្រងខ្លាំង ប្រើគំនិតបញ្ញារបស់អ្នកដទៃយ៉ាងពេញទំហឹង
  19. មនុស្សភាគច្រើនមើលឃើញតែផលប្រយោជន៍រយៈពេលខ្លីប៉ុណ្ណោះ តែមនុស្សឆ្លាតពិតប្រាកដគេនឹងសម្លឹងមើលទៅដល់់អនាគត
  20. ពេលសុភាពនារីនិយាយថា “ទេ” នាងចង់មានន័យថា “ប្រហែល” ពេលសុភាពនារីនិយាយថា “ប្រហែល” នាងចង់មានន័យថា “មែន” ឬ “បាន” ពេលសុភាពនារីនិយាយថា “មែន”  ឬ “បាន” នាងមិនមែនជាសុភាពនារីទេ ព្រោះសុភាពនារីពិតនឹងមិនទទួលយល់ព្រមពីអ្នកដទៃដោយងាយនោះទេ
  21. អ្វីដែលអ្នកមិនសប្បាយចិត្តចំពោះអ្នកធំជាងអ្នកធ្វើមកលើរូបអ្នក ចូលអ្នកកុំយកវាទៅអនុវត្តន៍លើមនុស្សតូចតាចជាងអ្នក

 

ដកស្រង់ចេញពី ៖ , vokk

 

  • សម្រង់​ទស្សនៈល្អ​ៗ​​​មួយ​ចំនួន​​របស់​ ខុងជឺ ដែល​អ្នក​គួរ​តែ​ស្វែង​យល់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:ជីវិតនិងសង្គម
Tags: