នាវា USS Germantown ចូល​មក​ដល់ ច្រាំង​សមុទ្រ​ព្រះ​សីហ​នុ

នាវា USS Germantown ចូល​មក​ដល់ ច្រាំង​សមុទ្រ​ព្រះ​សីហ​នុ



ភ្នំពេញ​: នាវា​បុក​ច្រាំង ថ្នាក់ Whidbey Island ដែល​មានឈ្មោះ​ថា USS Germantown (LSD-42) បាន​មក​ដល់ទី​ក្រុងព្រះសីហនុ នៃ​ប្រទេស​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​តាម​កាលកំណត់​មួយ នៅ​ថ្ងៃ​ទី ១៦ ខែតុលា​។ នាវា Germantown និង​កងវរសេនាតូច​ភស្តុ​ភា​ប្រយុទ្ធ​នៃ​អង្គភាព​ទី ៣១ ក្នុង​អង្គភាព​ទ័ព​ម៉ា​រី​ន​អា​មេ​រិ​ក​ដែល​បំពេញបេសកកម្ម​នៅ​ក្រៅប្រទេស (MEU) បាន​មក​ដល់ទី​ក្រុងព្រះសីហនុ បន្ទាប់​ពី​បាន​បញ្ចប់​សមយុទ្ធ​បុក​ច្រាំង លេខ ៣៣ នៅ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​។

លោក Severn Stevens Severn Stevens មេបញ្ជាការ​លើ​នាវា Germantown បាន​មាន​ប្រសាសន៍​ថា “​ដោយ​បន្ត​ទៅ​មុខ​ជាមួយនឹង​ប្រក្រតីទិន​នៃប្រតិបត្តិ​ការ​ដ៏​មមាញឹក​របស់​យើង និង​ការ​បង្ហើយ​សមយុទ្ធ​ចុង​ក្រោយ​នេះ យើង​រីករាយ​នឹង​ឱកាស​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​។ នាវាចំបាំង​មក​ប្រទេស កម្ពុជា​មិនសូវ​ញឹកញាប់​ទេ ដូច្នេះ​យើង​ចង់​ធ្វើ​អោយ​វត្តមាន​របស់​យើង​នៅ​ទី​នេះ​ផ្តល់​ប្រយោជន៍​ច្រើន​បំផុត ដោយ​យើង​ធ្វើការ​ជាមួយ​ភាគី​ខាង​កងទ័ពជើងទឹក​កម្ពុជា ហើយ​ស្វែង​យល់​ពី​វប្បធម៌​ដ៏​សំបូរ​បែប​នៃ​ប្រទេស​កម្ពុជា​”​។

នៅ​ក្នុង​ពេល​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​វឹក​និង​ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​នឹង​ធ្វើការ​ស្វែង​យល់​ពី​អតីតកាល និង​បច្ចុប្បន្នភាព​នៃ​ប្រទេស​កម្ពុជា តាម​រយៈ​ដំណើរ​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ និង​វប្បធម៌ ដែល​រៀបចំ​ទទួល​ដោយ​ផ្នែក​ទទួល​បន្ទុក​ខាង​ស្មារតី សុខមាលភាព និង​ការ​កំសាន្ត​។

លោក​វរសេនីយឯក Siebrand H. Niewenhous IV មេបញ្ជាការ​នៃ​កងវរសេនាតូច​ភស្តុ​ភា​ប្រយុទ្ធ​លេខ ៣១  បាន​មាន​ប្រសាសន៍​ថា “​ទាហាន​ម៉ា​រី​ន​ក្នុង​កងវរសេនាតូច​ភស្តុ​ភា​ប្រយុទ្ធ​លេខ ៣១ និង MEU ទី ៣១ មាន​សេចក្តី​រំភើប​រីករាយ​ដោយ​បាន​មក​កម្ពុជា ហើយ​ឃើញ​អ្វី​ដែល​កម្ពុជា​មាន បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​ហ្វី​លី​ពី​ន​។ ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​ភាគច្រើន​មិន​ដែល​បាន​មក​កន្លែង ដូច​ជា​ប្រទេស​កម្ពុជា​នេះ​ទេ ហើយ​យើង​រីករាយ​នឹង​ឃើញ​វប្បធម៌​ពិសេស​របស់​កម្ពុជា នៅ​ទី​ក្រុងព្រះសីហនុ​”​។

នាវិក និង​ទាហាន​ម៉ា​រី​ន​របស់​នាវា Germantown នឹង​មានឱកាស​បាន​ទៅ​មើល​សៀមរាប​អង្គរ និង​រាជធានី​ភ្នំពេញ​។ ក្រៅពី​ការ​ធ្វើ​ដំណើរ​និង​ការ​ដើរ​ទស្សនា បុគ្គលិក​នាវា Germantown នឹង​មាន​រៀបចំ​ពិធី​មួយ​នៅ​លើ​នាវា សំរាប់​បុគ្គលិក​របស់​ស្ថានទូត​អា​មេ​រិ​ក មេបញ្ជាការ​កងទ័ពជើងទឹក​កម្ពុជា និង​អនុព័ន្ធ​បរទេស​។ ពិធី​នៅ​យប់​នោះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​លើ​វាល​សំរាប់​យន្តហោះ​របស់​នាវា ដែល​នៅ​ទីនោះ ឥស្សរជន​អា​មេ​រិ​ក 

និង​ឥស្សរ​ជនបរទេស​មានឱកាស​ធ្វើការ​ផ្លាស់​ប្តូរ​យោបល់​គ្នា​។ នា​វឹក​និង​ទាហាន​ម៉ា​រី​ន​អា​មេ​រិ​ក​ក៏​នឹង​ចូលរួម​ផង​ដែរ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ជាមួយ​ទាហាន​កម្ពុជា ដែល​រួម​មានការ​ប្រកួត​បាល់ទះ និង​បាល់ទាត់ រវាង​ប្រទេស​ទាំង​ពីរ​។ នាវា Germantown ដែល​អម​ក្រុម​នាវា​វាយប្រហារ​លេខ ៧ ប្រចាំ​នៅ​បរទេស 

បំពេញ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​នៃ​កង​នាវា​ជើង​ទឹក​ទី ៧ របស់​សហរដ្ឋអាមេរិក ដើម្បី​ធានា​សន្តិសុខ និង​ស្ថិរភាព នៅ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក​៕