ធ្លាយ​ខួរ​ស្លាប់​ម្នាក់ របួស​២​នាក់ ដោយ​ចាប់​ហ្វ្រាំង​ម៉ូតូ​ដួល​ខ្ទាត​ចូល​កង់​រថយន្ត

ធ្លាយ​ខួរ​ស្លាប់​ម្នាក់ របួស​២​នាក់ ដោយ​ចាប់​ហ្វ្រាំង​ម៉ូតូ​ដួល​ខ្ទាត​ចូល​កង់​រថយន្ត



បន្ទាយ​មាន​ជ័យ​: បើក​ម៉ូតូ​ល្បឿន​លឿន ហើយ​បង្ខំ​ចាប់​ហ្វ្រាំង​បណ្តាល​អោយ​ដួល​ម៉ូតូ នាំ​ឲ្យ​ខ្ទាត​ចូល​កង់​រថយន្ត កិន​បែកក្បាល ធ្លាយ​ខួរ ស្លាប់​ភ្លាម​ៗ​ម្នាក់ និង​របួសស្រាល​២​នាក់​។

ហេតុការណ៍​កើតឡើង​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៦​ខែតុលា​ឆ្នាំ​២០១៦​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​ភូមិ​ព្រែក​ល្ពៅ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

លោក រស់ សំបូរ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា​:​នៅ​មុន​ពេល​កើតហេតុ​នោះ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1K-3777 បើកបរ​ដោយ​ឈ្មោះ ពុ​យ ទី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អញ្ចាញ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។ អ្នក​រួម​ដំណើរ​ជាមួយ ឈ្មោះ សោម មក​រា អាយុ​១៧​ឆ្នាំ និង ឈ្មោះ ឆេ​ម វាសនា អាយុ​១៨​ឆ្នាំ​។ អ្នក​ទាំង​២​រស់នៅ ភូមិ​ប្រឡាយ​លួង​ក្រោម ឃុំ​ឬ​ស្សី​ក្រោក​។

លោក​បន្ត​ថា ម៉ូតូ​បើក​ពី​លិចទៅ​កើត មក​ដល់​ចំណុច​កើតហេតុ បាន​បង្ខំ​ចាប់​ហ្វ្រាំង​បណ្តាល​ឲ្យ​គ្រវី ដួល​ចូល​រថយន្ត ធុន​ធំ​១​គ្រឿង​ម៉ាក KiA ពណ៌​ពងមាន់ អូស​រ៉ើ​ម៉ក ដឹក​ខ្សាច់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2439 បើក​ច្រាសទិស​គ្នា ហើយ ឈ្មោះ ពុ​យ ទី​ត្រូវ​កង់ រថយន្ត​កិន​ខ្ទេច​ក្បាល​ស្លាប់​ភ្លាម​១​រំពេច​។ ចំណែក​ឈ្មោះ សោម មក​រា និង​ឈ្មោះ ឆេ​ម វាសនា របួស​ស្រាស​។

លោក​បន្ត​ថា ឃើញ​គ្រោះថ្នាក់​ដូច្នេះ អ្នក​បើករថយន្ត​ភ័យ​ក៏​ឈប់​ចត​រថយន្ត ហើយ​ចុះ​គេចខ្លួន​បាត់​៕