ព្រះតេជគុណ ប៊ុត ប៊ុនតិញ៖​ នឹងមានពិធីបុណ្យរំលឹកបន្ត រហូតទាល់តែមានយុត្តិធម៌ដល់លោកកែម ឡី

ព្រះតេជគុណប៊ុត ប៊ុនតិញ តំណាងគណៈកម្មការបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោក កែម ឡី បានលើកឡើងថា នឹងមានបុណ្យរំលឹកពីការស្លាប់លោកបន្តទៅមុខទៀតរហូតដល់មានយុត្តិធម៌ជូនលោក។

ពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី ត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលានេះ នៅឯវត្តពោធិយ៉ារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ក្នុងរាជធានីភ្នំពេញ ហើយគ្រោងដង្ហែររូបសំណាក់លោក កែម ឡី ទៅកាន់ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃស្អែក។

Loading...

ងថ្ងៃទីពីរនៃពិធីបុណ្យនេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ តំណាងគណៈកម្មការបុណ្យ បានប្រាប់អ្នកចូលរួមថា នឹងមានពិធីបុណ្យរំលឹកបន្តទៀត នៅរៀងរាល់ ១០០ថ្ងៃ រៀងរាល់២០០ថ្ងៃ និងរៀងរាល់ឆ្នាំបន្តទៀត រហូតទាល់តែមានយុត្តិធម៌ដល់លោកកែម ឡី។

លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដាកន្លងមក ក្នុងម៉ាតមួយកន្លែង នៅម្ដុំស្តុបបូកគោក ក្នុងរាជធានីភ្នំពេញ៕

ប្រភព៖ khmertoday