ភ្លៀង​បី​ថ្ងៃ​ជាប់ៗ​គ្នា បណ្តាល​ឲ្យ​បាក់​ទំនប់​ស្វាយ លិចលង់​៤​ឃុំ​នៅ​ស្រុក​គងពិសី និពន្ធដោយ : រ៉ឹម ភារី       October-17-2016, 5:02 pm         52

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108ភ្លៀង​បី​ថ្ងៃ​ជាប់ៗ​គ្នា បណ្តាល​ឲ្យ​បាក់​ទំនប់​ស្វាយ លិចលង់​៤​ឃុំ​នៅ​ស្រុក​គងពិសី​ភ្នំពេញ​៖ ទំនប់​ស្វាយ ស្ថិតក្នុង​ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​បាក់​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​លិចលង់​ចំនួន​៤​ឃុំ រួមមាន​៖​ឃុំ​ស្រង់ ព្រៃ​ញាតិ ជង្រុក និង​ឃុំ​ទឹកល្អក់​។ នេះ​បើ​យោងតាម លោក ញ៉ា​ញ់ ជៀប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ស្ពឺ​។     

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាមរយៈ​ទូរ​សព្ទ​នៅ​ថ្ងៃទី​១៧ តុលា​នេះ លោក ញ៉ា​ញ់ ជៀប​ហ៊​ង  បាន​ឲ្យ​ដឹងថា ភ្លៀង​បី​ថ្ងៃ​ជាប់ៗ​គ្នា​នេះ បានធ្វើ​ឲ្យ​ភាគខាងត្បូង​ខេត្តកំពង់ស្ពឺ​មាន​ទឹកជំនន់ ខណៈ​ទំនប់​ស្វាយ ដែលជា​ទំនប់​ដ៏​ធំ បាន​បាក់​ទាំងស្រុង បណ្តាល​ឲ្យ​លិចលង់​ឃុំ​ចំនួន​៤​ក្នុងស្រុក​គងពិសី​។ ឃុំ​ដែល​កំពុង​លិចលង់​នេះ រួមមាន​៖ ឃុំ​ស្រង់ ព្រៃ​ញាតិ ជង្រុក និង​ឃុំ​ទឹកល្អក់​។ ចំពោះ​មូលហេតុ​នៃ​ការបាក់​ទំនប់​ស្វាយ​នេះ​វិញ ត្រូវបាន​លោក​ប្រធាន​មន្ទីរ​រូបនេះ អះអាងថា បណ្តាល​មក​ទំនប់​ស្វាយ ជា​ទំនប់​មិនបាន​ត្រាំ​ទឹកជា​យូរ និង​មាន​ភ្លៀង​ធ្លាក់​យ៉ាងគំហុក​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា ទើ​បណ្តាល​ឲ្យ​ទំនប់​ដែលមាន​បាត​ក្រោម​រហូតដល់​១១០​ម៉ែត្រ​ទៅហើយនោះ នៅតែ​ទ្រាំទ្រ​មិនបាន​ទៀត​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ភ្លៀង​ធ្លាក់​តាំងពី​ថ្ងៃទី​១៤ ១៥ និង​១៦ បានធ្វើ​ស្រុក​ចំនួន​៤​នៅ​ភាគខាងត្បូង​ខេត្តកំពង់ស្ពឺ មាន​ទឹកជំនន់ ហើយ​ស្រុក​លិចលង់​ធ្ងន់ធ្ងរ​ជាងគេ គឺ​ស្រុក​គងពិសី ព្រោះ ទំនប់​ស្វាយ បាន​បាក់​»​។  បើតាម លោក ញ៉ា​ញ់ ជៀប​ហ៊​ង ស្រុក​ដែលមាន​ទឹកជំនន់​ទាំងអស់ រួមមាន​៖ ស្រុក​បសេដ្ឋ ស្រុក​គងពិសី សំរោង​ទង និង​ស្រុក​ភ្នំស្រួច រួមទាំង​ក្រុង​ច្បា​ម៉ន​ផងដែរ​។   

​គួរ​បញ្ជាក់ថា ខេត្តកំពង់ស្ពឺ បាន​រងគ្រោះ​ព្រោះ​ទឹកជំនន់​ប៉ុន្មាន​ថ្ងៃ​មកនេះ ដែល​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត បានសម្រេច​បិទផ្លូវ​ជាតិ​លេខ​៤ មិន​ឲ្យ​រថយន្ត​ធំៗ​ធ្វើដំណើរ​ដើម្បី​រក្សា​សុវត្ថិភាព ខណៈ​ទឹកបាន​លិច​ផ្លូវ​គួរ​ឲ្យ​ព្រួយបារម្ភ​។  រហូតមកដល់​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែតុលា ម្សិលមិញ​នេះ ទើប​អាជ្ញាធរ​បាន​បើក​ឲ្យ​ធ្វើចរាចរ​ណ​ដូច​ធម្មតា​វិញ​៕         

ភ្លៀង​បី​ថ្ងៃ​ជាប់ៗ​គ្នា បណ្តាល​ឲ្យ​បាក់​ទំនប់​ស្វាយ លិចលង់​៤​ឃុំ​នៅ​ស្រុក​គងពិសី និពន្ធដោយ : រ៉ឹម ភារី       October-17-2016,  5:02 pm         52