សាកសព​អណ្ដែត​ទឹកទន្លេ សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម

ខេត្តកណ្ដាល ៖ សាកសព​បុរស​ម្នាក់ ដែល​មាន​ស្នាក​ស្នាម​បាក់​.​ក ក្នុង​សភាព​ហើម​ស្អុយ ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា ករណី​ឃាតកម្ម ត្រូវ​បាន​គេ​ប្រទះ​ឃើញ កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ តុលា នៅ​ចំណុច​ក្នុង​ទឹក​ច្រាំង​ទន្លេបាសាក់ ត្រើយ​ខាងលិច ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។

លោក​ឈឿ​ន ប៊ុ​ន​ឆ​ន អធិការ​នគរបាល​ស្រុក​កោះធំ បានឱ្យ​ដឹង​ថា សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ គឺ​ឈ្មោះ ហោ ឆៃ​អ៊ី​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ៗ ភូមិ​ក្បាល​អូរ ឃុំ​កូ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ សម្ភារៈ​នៅ​ជាប់​ខ្លួន​សាកសព​មានៈ ទូរស័ព្ទ​ដៃ ចំនួន​២​គ្រឿង ។

លោក​អធិការ​នគរបាល​ស្រុក​កោះធំ បន្ត​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែតុលា វេលា​ម៉ោង​៩​និង​៣០​នាទី ក្រោយ​ពី​មាន​ប្រជាជន​រាយការណ៍​មក​ថា មាន​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹកទន្លេ ទៅ​ទើ​នៅ​ចំណុច​ប្រទះ​ឃើញ​សាកសព​ខាងលើ ។ កម្លាំង​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​ចុះ​ទៅ​ស្រាវជ្រាវ ដល់​កន្លែង​ប្រទះ​ឃើញ​សា​សព និង​រក​ឃើញ​មាន​ទូរស័ព្ទ​នៅ​ក្នុង​ខោ​ប៉ៅ​សាកសព ក៍​ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​ស៊ី​ម​ទូរស័ព្ទ​ឃើញ​ថា ស៊ី​ម​នៅ​ដំណើ​ការ រួច​ក៏​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ រក​សាច់ញាតិ ។ ក្នុង​ការ​ទាក់ទង​នោះ បាន​រក​ឃើញ​មាន​អ្នក​ស្គាល់​សាកសព និង​ត្រូវជា​បង​បង្កើត​របស់​សព ។ លុះ​រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃ​ខែំ​ដដែល ឈ្មោះ​ហោ ឆៃ​អ៊ូ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ​(​ត្រូវជា​បង​បង្កើត​ជន​រង​គ្រោះ​) បាន​មក​ដល់​កន្លែង​ប្រទះ​ឃើញ​សាកសព​ពិនិត្យ​ឃើញ​ថា សាកសព​ខាងលើ ពិតជា​ប្អូនប្រុស​បង្កើត​របស់​ខ្លួន​ប្រាកដ​មែន ។

យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ហោ ឆៃ​អ៊ូ ត្រូវជា​បង​បង្កើត​ជន​រង​គ្រោះ បានអោយ​ដឹង​ថា ជនរ​គ្រោះ​បាន​ចេញពី​ស្រុក​កំណើត កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ មក​ភ្នំពេញ ដើម្បី​រក​ការងារ​ធ្វើ ដោយ​ជិះ​ម៉ូតូ​ធុន​សង់ សេ​១២៥ សេរី​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1K-0194 ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៣ តុលា បង​បង្កើតបាន​តេ​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះ​ ហើ​យ​ជន​រង​គ្រោះ​ប្រាប់​ថា មក​ដល់​ភ្នំពេញ​ហើ​យ បើ​ចង់​យក​ម៉ូតូ​មក​យក​នៅ​ភ្នំពេញ​ទៅ ។​ លុះ​ព្រឹក​ឡើ​ង​ថ្ងៃ​ទី​១៤ តុលា បង​បង្កើតបាន​ឡើង​រថយន្តឈ្នួល​មក​ភ្នំពេញ និង​បាន​តេ​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះ​ តែ​តេ​មិន​ចូល ក៏បាត់​ដំណឹង​រហូតឈឹង ​។ រហូត​មក​ដលព្រឹក​ថ្ងៃ​ទី​១៦ តុលា ស្រាប់តែ​សមត្ថកិច្ច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​របស់​សាកសព​ប្រាប់​ពី​ភិនភាគ​សាកសព​ដូច​ជា​ប្អូន​ខ្លួន​តែ​ម្តង ពេល​មក​មើល ពិតជា​ប្អូន​របស់​ខ្លួន​មែន​ ។

ការ​ពិនិត្យ​សាកសពឃើ​ញ​ថា នៅ​លើគល់​ក ​ផ្នែក​ខាងឆ្វេង​ មាន​ស្នាម​ហើម​ជាំ អាច​ប៉ះ​ដោយ​វត្ថុ​រឹង ។ ក​ទន់​អាច​បង្វិល​បាន យោង​តាម​ការ​ពិនិត្យ​របស់​គណៈកម្មការ​ចំរុះ សន្និដ្ឋាន​ថា ករណី​នេះ​ពាក់ព័ន្ធ​ក្នុង ករណីឃាតកម្ម ។ បន្ទាប់​ពី​ពិនិត្យ​រួច​គណៈកម្មាធិការ​ចម្រុះ បាន​ប្រគល់​សាកសព ជូន​ក្រុម​គ្រួសារ​សព យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕