ពោត​ឆ្អិន​ជាអាហារ ដែល​ល្អ​បំផុត​សម្រាប់​ សុខភាព

ពោត​ឆ្អិន​ជាអាហារ ដែល​ល្អ​បំផុត​សម្រាប់​ សុខភាព

ពោតគឺជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលទទួលបានភាពពេញនិយមបំផុតនៅក្នុងពិភពលោក។ វាបានផ្ដល់នូវជាតិសរសៃ, ជំនួយក្នុងការរំលាយអាហារ, បន្ថែមអាស៊ីតហ្វូលីក, ផូស្វ័រ, វីតាមីន C, និងម៉ាញ៉េស្យូម ប្រហែល ១០% ជារៀងរាល់ថ្ងៃសម្រាប់អ្នក។ ក្រៅពីវាមានរសជាតិឆ្ងាញ់ ពោតគឺមានលក្ខណៈសម្បត្តិជាអាហាររូបត្ថម្ភជាច្រើនក្រៃលែងផងដែរ។

លក្ខណៈសម្បត្តិអាហារូបត្ថម្ភ៖វាគឺជាប្រភេទអាហារដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការលើសទម្ងន់ ជាមួយនឹងការទទួលទានពោតឆ្អិនតែមួយផ្លែមានកាល់ឡូរីត្រឹមតែ ១២៤ ប៉ុណ្ណោះ។ ពោតមានផ្ទុកជាតិខ្លាញ់កម្រិតទាប ហើយមិនមានផ្ទុកកូឡេស្ដេរ៉ុលទេ។ លើសពីនេះទៀត វាសម្បូរទៅដោយជាតិដែក, ជាតិសរសៃ, អាស៊ីតហ្វូលិកនិងវីតាមីន C, វីតាមីន B6 និង វីតាមីន B9 បរិមាណខ្ពស់បំផុត។

អត្ថប្រយោជន៍ចំពោះសុខភាព

– ធ្វើនិយ័តកម្មការរំលាយអាហារ
– កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង
– កាត់បន្ថយការស្រូបកូឡេស្តេរ៉ុលក្នុងរាងកាយ
– ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម
– ជួយកាត់បន្ថយលទ្ធភាពនៃការកើតឡើងវិញនៃជំងឺឬសដូងបាត
– ជួយពង្រឹងឆ្អឹងឲ្យរឹងមាំ
– មានប្រសិទ្ធភាពនៅលើស្បែក និងភ្នែក

ជាចុងក្រោយដើម្បីធ្វើឲ្យពោតមានប្រសិទ្ធភាពកាន់តែល្អឥតខ្ចោះថែមទៀតនោះ អ្នកគួរតែទទួលទានបន្ថែមនូវប្រភេទបន្លែស្រស់ៗឱ្យបានច្រើនកាន់តែប្រសើរសម្រាប់សុខភាពរបស់អ្នក៕

ប្រភព ៖ khmerpropey

Loading...

  • ពោត​ឆ្អិន​ជាអាហារ ដែល​ល្អ​បំផុត​សម្រាប់​ សុខភាព已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:សុខភាព
Tags: