ទីបំផុត ដួង វីរៈសិទ្ធ ក្លាយជាម្ចាស់ពាន I Am A Singer Cambodia ហើយ! (មានវីដេអូ)

6 Videos


ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្រួចស្រាវអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក ពេលនេះ កម្មវិធីលំដាប់ពិភពលោក I Am A Singer Cambodia បានរកឃើញម្ចាស់ពានពិតប្រាកដ ហើយ គឺបានទៅលើតារាចម្រៀងអាជីព ដួង វីរៈសិទ្ធ ។

ទីបំផុត ដួង វីរៈសិទ្ធ ក្លាយជាម្ចាស់ពាន I Am A Singer Cambodia ហើយ! (មានវីដេអូ)

នៅក្នុងវគ្គប្រកាសលទ្ធផលដ៏សែនក្តុកក្តួលនាសប្តាហ៍ទី ១៣ ដែលជាសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញថា បេក្ខជនតារាចម្រៀងអាជីពមួយរូបៗបានបង្ហាញការទន្ទឹងរង់ចាំលទ្ធផល របស់ខ្លួនទាំងអារម្មណ៍ភ័យរន្ធត់ញាប់ញ័រ ស្ទើរតែដកដង្ហើមមិនដល់គ្នា ។ ទីបំផុតតារាចម្រៀង ដួង វីរៈសិទ្ធ បានក្លាយជាម្ចាស់ពានកម្មវិធី I Am A Singer Cambodia រដូវកាលទី ១ នេះ ដោយទទួលបានពានកិត្តិយសមួយ អមដោយទឹកប្រាក់សុទ្ធពីកម្មវិធីចំនួន ១០០ លានរៀល ព្រមទាំងមានការឧបត្ថម្ភពីក្រុមហ៊ុនផ្សេងទៀតចំនួន ៦ពាន់ដុល្លារ ផងដែរ ។

ទីបំផុត ដួង វីរៈសិទ្ធ ក្លាយជាម្ចាស់ពាន I Am A Singer Cambodia ហើយ! (មានវីដេអូ)

តារាចម្រៀង ដួង វីរៈសិទ្ធ ជាបេក្ខជនដ៏លេចធ្លោមួយរូបក្នុងចំណោមបេក្ខភាពតារាចម្រៀងទាំង ប្រាំពីររូប ដែលក្នុងនោះរាល់សប្តាហ៍នីមួយៗ សំឡេងនៃការគាំទ្ររបស់តារាចម្រៀងរូបនេះមាន សន្ទុះនាំមុខគេជានិច្ច ។ លុះមកដល់វគ្គផ្តាច់ព្រ័ត្រនេះលោកធ្វើការបង្ហាញសមត្ថភាពកាន់តែ អស្ចារ្យ ធ្វើឱ្យមានការសរសើរពីមហាជនថា ពិតជាស័ក្តិសមជាម្ចាស់ពាន I Am A Singer Cambodia ពិតប្រាកដមែន ៕ ប្រមាញ់តួ

ទីបំផុត ដួង វីរៈសិទ្ធ ក្លាយជាម្ចាស់ពាន I Am A Singer Cambodia ហើយ! (មានវីដេអូ)ទីបំផុត ដួង វីរៈសិទ្ធ ក្លាយជាម្ចាស់ពាន I Am A Singer Cambodia ហើយ! (មានវីដេអូ)ទីបំផុត ដួង វីរៈសិទ្ធ ក្លាយជាម្ចាស់ពាន I Am A Singer Cambodia ហើយ! (មានវីដេអូ)ទីបំផុត ដួង វីរៈសិទ្ធ ក្លាយជាម្ចាស់ពាន I Am A Singer Cambodia ហើយ! (មានវីដេអូ)ទីបំផុត ដួង វីរៈសិទ្ធ ក្លាយជាម្ចាស់ពាន I Am A Singer Cambodia ហើយ! (មានវីដេអូ)