ស្ដាប់​ស្ត្រី​រៀប​ការ​រួច​ ប្រាប់​មូល​ហេតុ​ដែល​នាង​ចូល​ចិត្ត​បិទ​ភ្លើង​រួម​មេត្រី​

ស្ដាប់​ស្ត្រី​រៀប​ការ​រួច​ ប្រាប់​មូល​ហេតុ​ដែល​នាង​ចូល​ចិត្ត​បិទ​ភ្លើង​រួម​មេត្រី​

បន្ទប់គេងគឺជាកន្លែងឯកជនបំផុតដែលអាចឲ្យអ្នកដោះខោអាវបង្ហាញដងខ្លួនធម្មជាតិចំពោះគូស្នេហ៍យ៉ាងសេរី។ ប៉ុន្តែ បច្ចុប្បន្ន ស្ត្រីកាន់តែច្រើននាក់បែរជាមានការខ្មាសអៀន បារម្ភ មិនហ៊ានជម្រុះរបស់បិទបាំងប្រាណ ដោយសារតែស្អប់ខ្ពើមរាងកាយខ្លួនឯង មិនចង់បញ្ចេញឲ្យដៃគូឃើញ។

មូលហេតុដែលស្ត្រីបិទភ្លើងដឹកដៃគ្នាឡើងឋាន សួគ៌

សុដន់យារធ្លាក់ ស្នាមសង្វារ ស្នាមវះកាត់ឆ្លងទន្លេ ក្បាលពោះខ្លាញ់ ស្នាមជ្រួញ ទាំងនេះគ្រាន់តែជាហេតុផលត្រួសៗដែលធ្វើឲ្យស្ត្រី ជាពិសេសអ្នកម្ដាយថមថយរូបឆោមក្រោយសម្រាលកូន បាត់បង់ជំនឿចិត្តក្នុងការអាក្រាតកាយចំពោះមុខដៃគូ។ ដូច្នេះពួកនាងមានតែជ្រើសរើសវិធីរួមភេទក្នុងទីងងឹត ឬបដិសេធមិនឲ្យដៃគូប៉ះតែម្ដងដើម្បីលាក់បាំងចំណុចខ្សោយរបស់ខ្លួន។

ស្ត្រីប៉ុន្មាននាក់ដែលជួបវិបត្តិមិនហ៊ានស្រាតមុខដៃគូ

ការស្ទាបស្ទង់មតិបានរកឃើញថា ស្ត្រីរៀបការរួចពីរនាក់ក្នុងចំណោម ៣ នាក់ ស្អប់មិនចង់ឃើញរាងខ្លួនឯងក្នុងសភាពស្រាត ហើយ ៦០ ភាគរយចៀសវាងការដោះខោអាវនៅមុខកញ្ចក់ កុំថាឡើយសិចជាមួយដៃគូនៅទីភ្លឺច្បាស់ក្រឡែតនោះ។

ការរួមភេទក្នុងទីងងឹតគឺជាទំនោរថ្មី ឬចាស់?

អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងស្នេហាអ្នកស្រី ខេរិន ស្មេតលី បានរៀបរាប់ថា កាលពីជំនាន់មុន សម័យដែលក្រុមគ្រួសារគ្នាច្រើនគេងក្នុងបន្ទប់តែមួយ សិចគឺជារឿងដែលត្រូវដំណើរការយ៉ាងស្ងប់ស្ងាត់ ក្នុងទីងងឹតកំបាំងភ្នែកអ្នកដទៃ។ មុនសង្គ្រាមលោកលើកទី ២ មិនមានអ្នកណាហ៊ានស្រាតខោអាវរួមមេត្រីនៅក្នុងបន្ទប់ភ្លឺច្បាស់ក្រឡែតឡើយ ព្រោះសម័យនោះ ការធ្វើដូច្នេះត្រូវបានគេចាត់់ទុកថាជារឿងហ៊ានជ្រុល ឬឥតកេរ្តិ៍ខ្មាស។

ទើបតែនៅទសវត្សរ៍ ៦០ និង៧០ ដែលសកម្មភាពត្រូវបាននាំយកមកប្រតិបត្តិនៅទីមានពន្លឺភ្លើង ហើយដៃគូទាំងសងខាងមានភាពក្លាហានស្រាតននលគកចំពោះមុខគ្នា។

ការរួមមេត្រីបិទភ្លើងសម័យបច្ចុប្បន្នគឺជាបញ្ហាជំនឿចិត្ត

ដោយ ឡែក សម័យបច្ចុប្បន្ន ស្ត្រីមួយចំនួន ពិសេសអ្នករៀបការរួចបែរជាខ្មាស អៀនមិនហ៊ានស្រាតខោអាវចំពោះមុខស្វាមី ទៅ វិញ។តួយ៉ាងដូចជា អ្ន កស្រី ស៊ីឡា អ៊ីនស៍ អាយុ ៣៤ ឆ្នាំ បានរំឭកថា៖ «ពេលទើបរៀបការថ្មីថ្មោង ពួកយើងឡើងឋានសួគ៌បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ខ្ញុំមោទនភាពចំពោះដងខ្លួនដ៏ស្រលូន និងដើមទ្រូងដ៏ណែនក្បំរបស់ខ្ញុំណាស់។ ប៉ុន្តែក្រោយពីសម្រាលកូនរួច ខ្ញុំលែងហ៊ានស្រាតចំពោះមុខស្វាមីខ្ញុំ ហើយខ្ញុំតែងតែទាមទារបិទភ្លើង»។ដូចគ្នានេះដែរអ្នកស្រី រ៉ាឆែល ហ្គីបសិន វ័យ ៣៤ ឆ្នាំ ជាអ្នកម្ដាយកូនបីនាក់ បានរៀបរាប់ថា៖ «ខែខ្លះខ្ញុំសឹងតែមិនបានឡើងគ្រែជាមួយស្វាមីផង ហើយរាល់លើកដែលពួកយើងរួមភេទ គាត់ត្រូវគោរពតាមលក្ខខណ្ឌរបស់ខ្ញុំ គឺបិទភ្លើង និងហាមប៉ះពាល់កន្លែងផ្សេងទៀតដែលមិនចាំបាច់»។

ការផ្ដល់ប្រឹក្សាពីអ្នកជំនាញផ្នែកទំនាក់ទំនងសិចសាស្ត្រ

អ្នកស្រី ខេរិន ស្មេតលី ផ្ដល់អនុសាស ន៍ថា ស្ត្រីរៀបការរួចគួរតែសួរខ្លួនឯងថា «តើយើងចង់ស្អាតដើម្បីបង្ហាញអ្នកណា?» ប្រសិនបើស្វាមីយើងគាត់ទទួលយករូបរាងយើងបានហើយ តើភរិយានៅមានមន្ទិលអ្វីទៀត?

ប្រភព ៖ postkhmer

Loading...

  • ស្ដាប់​ស្ត្រី​រៀប​ការ​រួច​ ប្រាប់​មូល​ហេតុ​ដែល​នាង​ចូល​ចិត្ត​បិទ​ភ្លើង​រួម​មេត្រី​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:ចំនេះដឹង
Tags: