សិក្ខាសាលា​ស្តីអំពី​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០១៧,២០១៩ )​របស់​ក្រុង​កំពង់ឆ្នាំង​ ​

ខេត្តកំពង់ឆ្នាំង៖ នៅក្នុងសាលាក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ បានបើកសិក្ខាសាលាស្តីពី សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៧, ២០១៩ របស់ក្រុង និងផែនការសង្កាត់ នៅក្នុងក្រុងកំពង់ឆ្នាំង។ សិក្ខាសាលានេះ មានការអញ្ចើញចូលរួមពី ឯកឧត្តម ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង តំណាងមន្ទីរ អង្គភាព ជុំវិញខេត្ត ការិយាល័យជំនាញជុំវិញខេត្ត និងតំណាងអង្គកាសង្គមស៊ីវិល វិស័យឯកជនមួយចំនួនផងដែរ។

dsc00459

ខ្លឹមសារនៃអង្គសិក្ខាសាលាគឺលើកយកផ្នែកច្បាប់ និងលិខិតបទដ្ឋាននានា ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ (អនុក្រិតលេខ ២១៩ អនក.បក) អនុក្រិតស្តីពីកែសម្រូលមាត្រា១២ នៃអនុក្រិតស្តីពីផែនការអភិវឌ្ឍន៏ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ (អនុក្រិតលេខ ១៥២ អនក.បក) និងប្រកាសអន្តរក្រសួងលេខ ២៤១៧ ប្រ.ក ស្តីពីការក៏សាងផែនការអភិវឌ្ឍន៏ និងក្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ការក៏សាងផែនការអភិវឌ្ឍន៏រយះពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីអង្គភាពពាក់ពន្ធនានា។

dsc00442

លោក សោម សារុំ ប្រធានការិយាល័យផែនការគាំទ្រ សង្កាត់ របស់ក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖អង្គសិក្ខាសាលាខាងលើនេះគឺស្តីអំពី សមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល( ២០១៧ .២០១៩) ក្រុង និងផែនការ សង្កាត់ ថ្នាក់ក្រុង របស់ក្រុងកំពង់ឆ្នាំង។ ក្នុងបំណងកៀងគរពីគ្រប់ប្រភព សម្រាប់គាំទ្រគំរោងវិនិយោគ ជាអទិភាពនានា ដែលលើកឡើងដោយក្រុង និងសង្កាត់ សម្របសម្រួល និងធ្វើអោយមានសង្គតិភាពរវាងគំរោង នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ជាមួយកម្មវិធីវិនិយោគសង្កាត់ និងផែនការអភិវឌ្ឍន៏ក្រុង។ ពង្រឹងកិច្ចសហការរវាងរដ្ឋបាលក្រុង ជាមួយរដ្ឋបាលសង្កាត់ និងភាគីពាក់ព័ន្ធនានាក្នុងការអភិវឌ្ឍន៏គំរោង សកម្មភាពនានា ដើម្បីដោះស្រាយបញ្ហាអទិភាពនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងកំពង់ឆ្នាំង។

dsc00452

ឯកឧត្តម ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង បានសំណូមពរដល់សមាជិកក្នុងអង្គសិក្ខាសាលាលើកឡើងនៅផែនការដែលត្រូវអនុវត្តនៅក្នុងកម្មវិធិវិនិយោគ និងចំណុចប្រឈម ដើម្បីរួមគ្នាពិភាក្សាដោះស្រាយនៅក្នុងអង្គសិក្ខាសាលាដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីធ្វើការអភិវឌ្ឍន៍ទីក្រុងកំពង់ឆ្នាំងបានមានការរីកចំរើនលើគ្រប់វិស័យ ៕ ( រិទ្ធីជ័យ )