សមត្ថកិច្ច បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ជាប់ចោទ​ពី​បទ​រំលោភ សេពសន្ថវៈ

សមត្ថកិច្ច បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ជាប់ចោទ​ពី​បទ​រំលោភ សេពសន្ថវៈ



តាកែវ​: ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច នគរបាល​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ ដោយ​ជាប់ចោទ​ពី​បទ រំលោភ​សេព​សេពសន្ថវៈ លើ​នារី​រង​គ្រោះ អាយុ​១៩​ឆ្នាំ ម្នាក់ រហូត​បាន​សម្រេច ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង ៧ ព្រឹក ស្ថិត​នៅ​ត្រង់​ចំណុច​ព្រៃ​កាដូ ស្ថិត​ក្នុងភូមិ​អង្គ​រាំង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ។ ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន តាម​ពាក្យបណ្ដឹង​របស់ ម្ដាយ​ក្មេង​នារី​រង​គ្រោះ ។

លោក មឿង សា​រុន អ​ធី​ការ​ស្រុក​គិរីវង់ បានអោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ណែម សេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​សំបូរ ឃុំ​ទ្រា ស្រុក​សំរោង ខេត្តតាកែវ បាន​ធ្វើ​សកម្មភាព រំលោភ​សេពសន្ថវៈ លើ​នារី​រង​គ្រោះ ឈ្មោះ ន​សរ អាយុ​១៩​ឆ្នាំ​។ បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ចេ​វ សា​រ៉េ​ម ត្រូវជា​ម្ដាយ​នារី​រង​គ្រោះ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ គាត់​ឃើញ​កូនស្រី អង្គុយ​ស្រងូតស្រងាត់​។ គាត់​ក៍​ដេញដោល​សួរ ទើប​នាង​ប្រាប់​ថា ឈ្មោះ ណែ​ប សេង រំលោភ បន្ទាប់​ពី​ឮ​ភ្លាម គាត់​ក៍​ប្ដឹង​សមត្ថកិច្ច​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា នៅ​ថ្ងៃ​កើតហេតុ រូបគេ​បាន​ទិញ​ផ្លែ​ឈើ យក​ទៅ​អោយ​កូន​នៅផ្ទះ​ម្ដាយក្មេក នៅ​ភូមិ​អង្គ​រាំង ហើយក៍​ដើរទៅ​បត់ជើងតូច នៅ​ខាងលិច​ផ្ទះ​ម្ដាយក្មេក បានឃើញ​នារី​រង​គ្រោះ កំពុង​ដក​ផ្សិត​។ ភ្លាម​នោះ រូប​គរ​បាន​ស្ទុះ​ទៅ​ចាប់​ឱប និង​ធ្វើ​សកម្មភាព​រំលោភ រហូត​បាន​សម្រេច រួច​ក៍​ជិះ​ម៉ូតូ​គេចខ្លួន ត្រឡប់​ទៅ​ផ្ទះ​។ លុះដល់​ថ្ងៃ​ទី​១៤ តុលា ក៍​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្ដង​៕