បទល្មើស​គ្រឿងញៀន ថ្ងៃ​ទី​១៦ តុលា ឃាត់ខ្លួន​១៣​នាក់ ដកហូត​គ្រឿងញៀន ច្រើន​ប្រភេទ

បទល្មើស​គ្រឿងញៀន ថ្ងៃ​ទី​១៦ តុលា ឃាត់ខ្លួន​១៣​នាក់ ដកហូត​គ្រឿងញៀន ច្រើន​ប្រភេទ



ភ្នំពេញ​: យោង​តាម​របាយការណ៍ បូក​សរុប​លទ្ធផល បង្ក្រាប​បទល្មើស​គ្រឿងញៀន ប្រចាំ​ថ្ងៃ​ទី ១៦ ខែតុលា ឆ្នាំ​២០១៦ របស់​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ បាន​បញ្ជាក់​ថា មនុស្ស​ប្រុស​-​ស្រី ចំនួន​១៣​នាក់ ព្រម​ជាមួយ​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ice) ៣៩,៩២ ក្រាម ៥​កញ្ចប់​ធំ និង​១១ កញ្ចប់​តូច និង ថ្នាំ​មេ​តំ​ហ្វេ​តា​មីន (wy) ១៤៤.០០០ គ្រាប់ ដែល​ការ​បង្ក្រាប​នេះ​ស្ថិត​ក្នុង​បទល្មើស​ចំនួន​៦​ក​ណី នៅ​ទូ​ទាំង​ប្រទេស​។

របាយការណ៍​ដដែល បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំងនោះ ត្រូវ​បាន​ឃាត់ខ្លួន​ដោយ នគរបាល​ភ្នំពេញ បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, នគរបាល​ខេត្តពោធិ៍សាត់ បង្ក្រាប់​១​ករណី ឃាត់ខ្លួន​២​នាក់​, នគរបាល​ខេត្តសៀមរាប បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​, នគរបាល​ខេត្តកំពត បង្ក្រាប​១​ករណី ឃាត់ខ្លួន​៧​នាក់​, នគរបាល​ខេត្ត ព្រះ​វិហារ បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់ និង​នគរបាល​ខេត្តបាត់ដំបង បង្ក្រាប​១​ករណី ឃាត់ខ្លួន​ម្នាក់​៕