គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំ​ប្រទេស ថ្ងៃ​ទី​១៦ តុលា មនុស្ស​៤​នាក់ របួសធ្ងន់​ស្រាល ១១​នាក់

គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំ​ប្រទេស ថ្ងៃ​ទី​១៦ តុលា មនុស្ស​៤​នាក់ របួសធ្ងន់​ស្រាល ១១​នាក់



ភ្នំពេញ​: យោង​តាម​របាយការណ៍ បូក​សរុប​លទ្ធផល គ្រោះថ្នាក់​ចរាចរណ៍ ទូ​ទាំង​ប្រទេស របស់​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូ​ទាំង​ប្រទេស កើតឡើង​ចំនួន​៩​លើក (​យប់​៨​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ រង​របួសធ្ងន់​៧​នាក់ និង​រង​របួសស្រាល ៤​នាក់ ។

ប្រភព​ព័ត៌មាន​ដដែល បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ១៧ គ្រឿង រួម​មាន​ម៉ូតូ​ចំនួន ៩​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៥​គ្រឿង​, រថយន្ដ​ធុន​ធំ​១​គ្រឿង និង​យាន​ផ្សេង​ៗ២​គ្រឿង មូលហេតុ​បណ្តាល ឲ្យ​កើត​មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន ល្មើស​ល្បឿន​៤​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក ស្រវឹង​២​លើក និង​ប្រជែង​១​លើក​៕