រឿង​ចោទប្រកាន់​ណែនាំ​ឲ្យ​មន្ត្រី Like ហ្វេ​ស​ប៊ុ​ក​នាយក​រដ្ឋមន្ត្រី​៖ តុលាការ​លើក​ពេល​បន្ត​សវនាការ នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា

រឿង​ចោទប្រកាន់​ណែនាំ​ឲ្យ​មន្ត្រី Like ហ្វេ​ស​ប៊ុ​ក​នាយក​រដ្ឋមន្ត្រី​៖ តុលាការ​លើក​ពេល​បន្ត​សវនាការ នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា



ភ្នំពេញ​: សំណុំរឿង​លោក សម រ​ង្ស៊ី ប្រ​ធា​គណបក្ស​សង្គ្រោះ​ជាតិ ចោទប្រកាន់​លោក សោម សឿ​ន រដ្ឋមន្ត្រី​ប្រតិភូ អម​នាយក​រដ្ឋមន្ត្រី បាន​ណែនាំ ដល់​មន្ត្រី​របស់​ខ្លួន អ្នកគាំទ្រ និង​បណ្តាញ រួម​បញ្ចូល​ទាំង មន្ត្រីរាជការ​ស៊ី​វិល ប៉ូលិស និង​ទាហាន ដើម្បី​បង្កើត​គណនី ក្លែងក្លាយ ក្នុង​គោលបំណង​ផ្តល់​ការ Like សិប្បនិម្មិត ដល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​លើក​ពេល បន្ត​សវនាការ នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា​ឆ្នាំ​២០១៦​។

ការ​លើក​ពេល​នេះ គឺ​បន្ទាប់​ពី​តុលាការ បាន​បើក​សវនាការ លើ​សំណុំរឿង​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦ ដោយ​សវនាការ​ជំនុំជម្រះ ដឹកនាំ​ដោយ​លោក អ៊ឹម វណ្ណៈ ជា​ចៅក្រម​ជំនុំជម្រះ និង​លោក សៀង សុខ ជា​តំណាង​អយ្យការ​។

លោក សម រ​ង្ស៊ី បាន​បង្ហោះ​អត្ថបទ ដែល​មាន​ខ្លឹមសារ មួលបង្កាច់​ខុស​ពី​ការ​ពិត ចំពោះ​រូប​លោក សោម សឿ​ន មន្ត្រីជាន់ខ្ពស់ គណបក្ស​ប្រជាជន​កម្ពុជា ថា បាន​ណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន អ្នកគាំទ្រ និង​បណ្តាញ រួម​បញ្ចូល​ទាំង​មន្ត្រីរាជការ​ស៊ី​វិល ប៉ូលិស និង​ទាហាន ដើម្បី​បង្កើត​គណនី ក្លែងក្លាយ ក្នុង​គោលបំណង ផ្តល់​ការ Like សិប្បនិម្មិត ដល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយនឹង​ការ​អត្ថាធិប្បាយ​ថា “Like មួយ​ចំនួន​ធំ ដែល​បង្ហាញ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច គឺ​បាន​មក​ពី​ការ​ទិញ ឬ​ជួល​មនុស្ស​ក្រីក្រ ដែល​អត់​ការងារ​ធ្វើ ឲ្យ​បង្កើត Acounts (​គណនី​) Facebook ក្លែងក្លាយ ដើម្បី​ផ្តល់ Like សិប្បនិម្មិត​ក្លែងបន្លំ ជូន​សម្តេច​។​” ដែល​ការ​បង្ហោះ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កិត្តិយស​ថ្នាក់ដឹកនាំ​ជាតិ និង​រូប​លោក យ៉ាងធ្ងន់ធ្ងរ​។

លោក សោម សឿ​ន រដ្ឋមន្ត្រី​ប្រតិភូ អម​នាយក​រដ្ឋមន្ត្រី បាន​ដាក់​ពាក្យបណ្តឹង ប្តឹង​លោក​សម រ​ង្ស៊ី កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦ ។ ការ​ប្តឹង​នេះ គឺ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី កាលពី​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៦ បាន​បង្ហោះ​អត្ថបទ មួលបង្កាច់​លើ​រូប​លោក សោម សឿ​ន ថា បាន​ណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន អ្នកគាំទ្រ និង​បណ្តាញ រួម​បញ្ចូល​ទាំង​មន្ត្រីរាជការ​ស៊ី​វិល ប៉ូលិស និង​ទាហាន ដើម្បី​បង្កើត​គណនី​ក្លែងក្លាយ ក្នុង​គោលបំណង ផ្តល់​ការ Like សិប្បនិម្មិត ដល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​៕