អីយ៉ា! នាយចើម ចង់រៀនហែលទឹក ខណៈពេល អតីតសង្សា ​ចាន់ វឌ្ឍនាកា ប្រកាសធ្វើជាគ្រូបង្រៀន

តារាកំប្លែក បន្ថែមអាជីពជាតារាចម្រៀង និងសម្តែង នាយចើមបានធ្វើរការបកស្រាយទៅកាន់អ្នកសារព័ត៌មានក្តែងៗថា នាយអត់ចេះហែលទឹកទេ ហើយនាយក៏ប៊ិះលង់ទឹកសមុទ្រស្លាប់ ក្នុងពែលដែលនាយជិះទូកទៅសម្តែងលើកោះ ។

អីយ៉ា! នាយចើម ចង់រៀនហែលទឹក ខណៈពេល អតីតសង្សា ​ចាន់ វឌ្ឍនាកា ប្រកាសធ្វើជាគ្រូបង្រៀន
Loading...

ប្រហែលជា មួយសប្តាហ៍កន្លងទៅនេះ គេបានឃើញ អតីតសង្សា ចាន់ វឌ្ឍនាកា កញ្ញា ហែមថុន វិទិនី បានប្រកាសថា “អរុណសួស្តីបងប្អូនទាំងអស់គ្នា ព្រឹកនេះខ្ញំុមានដំណឹងជំរាបទៅបងប្អូនសំរាប់អ្នកដែរចង់ហ្វឹកហាត់ហែលទឹក សំរាប់អ្នកដែរមិនទាន់ចេះសោះ នឹងអ្នកដែរចេះហែលតិចៗ នៅពេលនេះនាងខ្ញំុនឹងចាប់ផ្តេីម បង្ហាត់ដោយផ្ទាល់នៅអាងហែលទឹកនៃពហុកីឡាដ្ថានជាតិអូឡាំពិច រៀងរាល់ថ្ងៃសៅរ៏នឹងថ្ងៃអាទិត្យ ទទួលទាំងសិស្សស្រីនឹង សិស្សប្រុស ចាប់ពីអាយុ5ឆ្នាំឡេីងទៅ សំរាប់ការចុះឈ្មោះបងប្អូនអាចទំនាក់មក acc facebookនាងខ្ញំុផ្ទាល់ ឫក៏អាចមកទំនាក់ទំនងផ្ទាល់នៅអាងហែលទឹកស្តាតអូឡាំពិច”។

អីយ៉ា! នាយចើម ចង់រៀនហែលទឹក ខណៈពេល អតីតសង្សា ​ចាន់ វឌ្ឍនាកា ប្រកាសធ្វើជាគ្រូបង្រៀន

កាលពីថ្មីៗនេះ នាយចើម ប៊ិះត្រូវលង់ទឹកស្លាប់ដោយសារតែនាយមិនចេះហែលទឹកខណៈពេលនាយចេញទៅសម្តែងរឿង នៅលើកោះទន្សាយ ។ ហើយនាយបានបង្ហើបប្រាប់ទៅកាន់ អ្នកសារព័ត៌មាន និងទស្សនិជនថា នាយមានបំណងចង់រៀនហែលទឹក ព្រោះខ្លាចជួបហេតុការដូចលើកមុនទៀត។

អីយ៉ា! នាយចើម ចង់រៀនហែលទឹក ខណៈពេល អតីតសង្សា ​ចាន់ វឌ្ឍនាកា ប្រកាសធ្វើជាគ្រូបង្រៀន

គួបញ្ជាក់ផងដែរថា តារាកំប្លែងនាយចើម មិនបានបង្ហើបថានាយ នឹងទៅរៀនហែលទឹកនៅទីណា ជាមួយគ្រូបង្រៀនណានោះឡើយ ។ តែគ្រាន់តែ វាមានភាព ចៃដន្យគ្នាជាមួយព័ត៌មានដែល នាយ ចង់រៀនហែលទឹកខណៈពេល អតីតសង្សា ចាន់ វឌ្ឍនាកា កញ្ញា ហែមថុន វិទិនី កមពុង ស្វែងរកកូនសិស្សដែលចង់រៀនហែលទឹក៕

អីយ៉ា! នាយចើម ចង់រៀនហែលទឹក ខណៈពេល អតីតសង្សា ​ចាន់ វឌ្ឍនាកា ប្រកាសធ្វើជាគ្រូបង្រៀន

ប្រភព៖ chnchannel