លោក Lee Tae Hoon ៖ «​យើង​ត្រូវការ សុះ ស៊ូ​ហា​ណា គ្រប់ការ​ប្រកួត​» និពន្ធដោយ : រំដួល ចិត្រា       October-17-2016, 5:30 pm         1636

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108លោក Lee Tae Hoon ៖ «​យើង​ត្រូវការ សុះ ស៊ូ​ហា​ណា គ្រប់ការ​ប្រកួត​»​ភ្នំពេញ​៖ រយៈពេល​ចុងក្រោយ​នេះ កីឡាករ សុះ ស៊ូ​ហា​ណា បានបង្ហាញ​ខ្លួន​ស្ទើ​គ្រប់​ប្រកួត​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ខ្សែបម្រើ​ដែល​មិនសូវ​លេច​ឈ្មោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រូបនេះ ត្រូវបាន​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា ដាក់​ជា​ជម្រើស​១១​នាក់​ដំបូង​។ សម្រាប់​គ្រូបង្វឹក​កម្ពុជា សុះ ស៊ូ​ហា​ណា គឺជា​កីឡាករ​ល្អ សម្រាប់​ជួយ​ក្រុម​ជម្រើសជាតិ​។​

​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន ទាក់ទង​នឹង​កីឡាករ សុះ ស៊ូ​ហា​ណា នោះ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Lee Tea Hoon បាន​បញ្ជាក់ថា កីឡាករ សុះ ស៊ូ​ហា​ណា មាន​ទម្រង់​លេង​ល្អ និង​យល់ច្បាស់​ពី​បច្ចេកទេស​លេង​ក្នុង​ក្រុម ។ លោក​ថា ខ្សែបម្រើ​កណ្ដាល​រូបនេះ តែង​តែង​ធ្វើ​ការងារ​បានល្អ សម្រាប់​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ថ្លែង​ក្នុង​សន្និសីទកាសែត ក្រោយ​ឈ្នះ​ឡាវ​២​ទល់​១ កាលពី​ថ្ងៃទី​១៥ តុលា គ្រូបង្វឹក​កម្ពុជា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គាត់​(​សុះ ស៊ូ​ហា​ណា លេខ​១២) ដឹង​ច្បាស់​ពី​តាក់​ទិច​លេង​ក្នុង​ក្រុម​។ គាត់​តែងតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​យ៉ាងសកម្ម​គ្រ​ប់​ប្រកួត​សម្រាប់​ក្រុម​យើង​។ គាត់​ជា​កីឡាករ​ធ្វើ​បានល្អ ដូច្នេះ​យើង​ត្រូវការ​គាត់​គ្រប់ការ​ប្រកួត​»​។​

​កីឡាករ​ខ្មែរ​-​ឥស្លាម សុះ ស៊ូ​ហា​ណា អាយុ​២៤​ឆ្នាំ បានចាប់ផ្តើម​អាជីព​ជាមួយ​ក្លិប​ព្រែកប្រា​កីឡា (២០១០-២០១១) ហើយ​បន្ត​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន​រហូតដល់​ឆ្នាំ​២០១៥​។ បច្ចុប្បន្ន គេ​ជា​កម្លាំង​ដ៏​ឆ្នើម​ម្នាក់​របស់​ណាហ្គា​វើ​ល​។ នា​រយៈពេល​ជិត​៦​ឆ្នាំ​កន្លងមកនេះ ស៊ូ​ហា​ណា បានបង្ហាញ​យ៉ាង​ទៀត​ទាត់​នៅក្នុង​ក្រុម​ជម្រើសជាតិ រួមទាំង​ឈុត U-21 និង​ឈុត​ស៊ី​ហ្គេម ក្រោម​ការដឹកនាំ​របស់​លោក Lee Tae Hoon ផងដែរ​។ ហា​ណា ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទីនា​ការប្រកួត​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី ខណៈ​កម្ពុជា​ចាញ់​សិង្ហ​បុរី ២-១ នៅ​ប្រទេស​សិង្ហ​បុរី​៕