៥​យ៉ាង​ ដែល​អ្នក​មិន​គួរ​បង្ហោះ​ក្នុង​ Facebook

 

ច្បាស់​ណាស់​សព្វ​ថ្ងៃ​បណ្ដេញ​សង្គម​ ជា​ពិសេស​ Facebook ពិតជា​បាន​ជួយ​អ្នក​​ទាំង​អស់​គ្នា​ជា​ច្រើន​​ មិន​ថា​ក្នុង​ការ​សិក្សា​ ទំនាក់​ទំនង​ជាមួយ​មិត្តភក្តិ​​ ឬ ដើម្បី​មុខ​ជំនួញ​។ Facebook អាច​​ផ្ដល់​ផល​វិជ្ជមាន​យ៉ាង​សន្ធឹក​សន្ទាប់​ដល់​អ្នក​ តែ​ជួន​កាល​បើ​អ្នក​ប្រើ​ប្រាស់​ខុស​ វា​បែរ​ជា​ជះ​ផល​អវិជ្ជមាន​ដល់​អ្នក​ទាំង​អស់​គ្នា​ទៅ​វិញ​ ដូច្នោះ​ CamboMag នឹង​រៀប​រាប់​ពី​ទង្វើ​មួយ​ចំនួន​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​​ ឬ ការ​បង្ហោះ​ក្នុង​ Facebook នោះ​ឡើយ​ ។

១. អាសយដ្ឋាន​ផ្ទះ

អ្នក​មិន​ត្រូវ​ចែក​រំលែក​អាសយដ្ឋាន​ផ្ទះ​អ្នក​យ៉ាង​ទូលំ​ទូលាយ​ដល់​មនុស្ស​ទូទៅ​នោះ​ទេ​ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ ដែល​អ្នក​មិន​បាន​គិត​ដល់​មួយ​ចំនួន​​ ។​ អ្នក​គួរ​ឈប់​ Check-in ដូច​ជា នៅ​ផ្ទះ​ម្នាក់​ឯង​ ឬ កំពុង​ចាំ​អ្នក​ផ្ទះ​មក​ដល់​ព្រោះ​អត់​សោ​ចូល​ផ្ទះ​ ជា​ដើម​ ។ អ្នក​ណា​ទៅ​ដឹង​ថា​ ក្នុង​ Friends list អ្នក​ មិន​បាន​មាន​ចោរ ឬ ជន​ខិល​ខូច​នោះ ?

២.រឿង​លម្អិត​ពី​ដំណើរ​កម្សាន្ត​រយៈពេល​វែង​របស់​អ្នក

យើង​គ្រប់​គ្នា​ប្រ​ហែល​ជា​បាន​ឃើញ​ជាច្រើន​​នូវ​ការ​បង្ហោះ​ On The Way to..(កំពុង​តែ​នៅ​តាម​ផ្លូវ​ទៅ​ ….)​ ឬ ការ​ប្រាប់​ពី​ដំណើរ​វិស្សមកាល​កម្សាន្ត​នានា​៖ I’m going to XYZ with Family from today till 12th next month, so anyone recommend me some good place to visit ​? (ខ្ញុំ​នឹង​ទៅ​លេង​XYZ ​ជាមួយ​គ្រួសារ​ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី១២​ខែ​ក្រោយ ចឹង​អ្នក​ទាំង​អស់​គ្នា​ជួយ​ណែនាំ​ពី​កន្លែង​ល្អៗ​ដែល​គួរ​ទៅ​លេង​ផង​ ) ។

ការ​បង្ហោះ​បែប​នេះ​ភាគ​ច្រើន​ច្បាស់​ណាស់​ គឺ​ មិន​មាន​អ្វី​នោះ​ទេ​ ពោល​គឺ​ជា​ការ​ចែក​រំលែក​សេចក្ដី​សប្បាយរីករាយ​ទៅ​វិញ​ទៅ​មក​​ តែ​​វា​ក៏​ដូច​ជា​ឱកាស​មួយ​ដែល​អ្នក​មាន​ផ្ដល់​ឲ្យ​ជន​ខិលខូច​មួយ​ចំនួន​អ៊ីចឹង​ដែរ​ ។​ អ្នក​គួរ​ចែក​រំលែក​រឿង​ទាំង​នោះ​ជា​មួយ​ក្រុម​មនុស្ស​ដែល​សំខាន់ មិន​មែន​គ្រប់​មិត្ត​ក្នុង​ Facebook នោះ​ទេ​ ​​ ហើយ​អ្វី​ដែល​ជា​រឿង​សំខាន់​ដើម្បី​បង្ការ​នោះ​ គឺ អ្នក​មិន​គួរ​ចែក​រំលែក​អាសយដ្ឋាន​ផ្ទះ​របស់​អ្នក​ទៅ​អោយ​មនុស្ស​គ្រប់​រូប​នោះ​ទេ ចៀស​វាង​ពេល​អ្នក​មិន​នៅ​មាន​ការ​ថ្លោះ​​ធ្លូញ​​។​

៣.លុយ​ទាំង​ដុល​ៗ​​ ឬ វត្ថុ​មាន​តម្លៃ​

ពិត​ណាស់​មាន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ដែល​ចូល​ចិត្ត​បង្ហោះ​ពី​រឿង​ទាំង​២នេះ​ ។ បើ​សិន​ជា​អ្នក​ជា​អ្នក​ធ្វើ​ការ​ Online ឬ ទីផ្សារ​បណ្ដេញ​ ច្បាស់​ណាស់​ ​​វា​អាច​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​បង្កើន​សមាជិក តែ​វា​ក៏​ជា​ការ​បង្កើន​ឱកាស​​​សម្រាប់​ការ​លួច​ពី​សំណាក់​បុគ្គល​ក្រៅ​សង្គម​ផង​ដែរ​ ។

៤.ស្ថានភាព​ទំនាក់​ទំនង​ស្នេហា​

ពេល​សប្បាយ​ជាមួយ​គ្នា​​ ការ​ចែក​រំលែក​ក្នុង​Facebook ប្រាកដ​ជា​បន្ថែម​នូវ​សុភមង្គល​ដល់​យើង​គ្រប់ៗ​គ្នា​ តែ​ច្បាស់​ណាស់​បើ​សិន​ជា​ពេល​អ្នក​​មាន​រឿង​ ឬ រហូត​ដល់​ឈ្លោះ​ទាស់​ទែង​គ្នា​នោះ​ រួច​មក​បង្ហោះ​ក្នុង​ Facebook ​វា​អាច​ជា​រឿង​មិន​ល្អ​នា​ពេល​អនាគត​ដែល​វា​អាច​ជា​មុខ​ម៉ាត់​ ឬ កិត្តិយស​អ្នក​ក៏​ថា​បាន​ ។​

៥​.​រូបភាព​អាក្រាត ឬ Sexy

វា​អាច​ជា​ការ​ដែល​អ្នក​គ្រាន់​តែ​ចង់​ចែក​រំលែក​នូវ​រូបរាង​ដ៏​សិច​ស៊ី​របស់​អ្នក​ទៅ​កាន់​មិត្តភក្តិ​របស់​អ្នក​ប៉ុណ្ណោះ​​ តែ​អ្នក​នឹង​​មិន​ដឹង​ថា​ មាន​ជន​ខិល​ខួច​មួយ​ចំនួន​នោះ​បាន​យក​រូបភាព​របស់​អ្នក​នោះ​ទៅ​ប្រើ​ប្រាស់​ក្នុង​ផ្លូវ​អាក្រក់​នោះ​ទេ​ ដូច​ជា​ បន្លំ​​គណនី​ យក​ទៅ​កាត់​ត​រូប​​អាសអាភាស​ ដើម្បី​ជា​ការ​សប្បាយ​ឬ​ផល​ប្រយោជន៍​ពួក​គេ​នោះ​ទេ ។​​​​

បន្ថែម​ ៖ អ្នក​ក៏​មិន​គួរ​បង្ហោះ​រូបភាព​ផ្អែម​ល្ហែម Sweet Sweet ​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​ច្រើន​ពេក​នោះ​ដែរ​ ព្រោះ​អ្នក​គួរ​អាណិត​ដល់​ អ្នក​អត់​លិឍ​ ដែល​ជា​មិត្តភក្តិ​អ្នក​ក្នុង​ Facebook ផង​ដែរ​ ។​

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖ & &

  • ៥​យ៉ាង​ ដែល​អ្នក​មិន​គួរ​បង្ហោះ​ក្នុង​ Facebook已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:កំសាន្ត
Tags: