ជេម ជីរ៉ាយុ បង្ហាញវត្តមានក្នុងពិធីបុណ្យព្រះសពព្រះមហាក្សត្រថៃ

6 Videos


តារាសម្តែងប្រុសដ៏ល្បីល្បាញប្រចាំប្រទេសថៃ លោក ជេម ជីរ៉ាយុ បានបង្ហាញវត្តមាននៅកន្លែងពិធីបុណ្យព្រះសពព្រះមហាក្សត្រថៃ ព្រះនាម ភូមិបុល អាឌុលយ៉ាដេត ដែលទើបសោយទិវង្គតកាលពីថ្ងៃទី ១៣ តុលា កន្លងទៅថ្មីៗ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធ និងអុជធូបថ្វាយមហាកុលសដល់ព្រះមហាក្សត្រខ្លួនកាលពីថ្ងៃទី ១៦ តុលា ម្សិលមិញនេះ។

ជេម ជីរ៉ាយុ បង្ហាញវត្តមានក្នុងពិធីបុណ្យព្រះសពព្រះមហាក្សត្រថៃ

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ការបង្ហាញវត្តមានរបស់តារាសម្ដែងរូបសង្ហា ជេម ជីរ៉ាយុ បង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងដល់បណ្ដាអ្នកគាំទ្រលោក ហើយមានទស្សនិកជនជាច្រើនដែលបានទៅចូលរួមព្រះរាជពិធីបុណ្យនេះ បានតម្រង់ជួរគ្នាដើម្បីសុំហត្ថលេខា និងថតរូបជាមួយតារាសម្ដែងវ័យ ២៣ឆ្នាំរូបនេះ ។

ជេម ជីរ៉ាយុ បង្ហាញវត្តមានក្នុងពិធីបុណ្យព្រះសពព្រះមហាក្សត្រថៃ

ស្ថិតក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ ក្នុងនាមជាប្រជារាស្ត្រសាមញ្ញដើម្បីកាន់ទុក្ខដល់ព្រះមហាក្សត្ររបស់ខ្លួន ជេម ជីរ៉ាយុ ដែលទើបតែមកសម្ដែងនៅកម្ពុជាជាមួយតារាសម្ដែងស្រីដ៏ល្បីនាង បេឡា កាលពីថ្ងៃ ១០ តុលា កន្លងទៅនេះ បានឧទ្ទិសបួងសួងដល់ព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រខ្លួន ទៅយាងទៅកាន់ឋានបរមសុខ និងចូលរួមកាន់មហាមរណទុក្ខដ៏ក្រៀមក្រំនេះ៕ BeBe

ជេម ជីរ៉ាយុ បង្ហាញវត្តមានក្នុងពិធីបុណ្យព្រះសពព្រះមហាក្សត្រថៃជេម ជីរ៉ាយុ បង្ហាញវត្តមានក្នុងពិធីបុណ្យព្រះសពព្រះមហាក្សត្រថៃជេម ជីរ៉ាយុ បង្ហាញវត្តមានក្នុងពិធីបុណ្យព្រះសពព្រះមហាក្សត្រថៃ
ជេម ជីរ៉ាយុ បង្ហាញវត្តមានក្នុងពិធីបុណ្យព្រះសពព្រះមហាក្សត្រថៃ