សង្គ្រាម​ធំ​ចុង​ក្រោយ​រវាង​ អីុរ៉ាក់​ និង​ ISIS

នាយករដ្ឋមន្ត្រី អីុរ៉ាក់ លោក ហៃដឺ អាល់-អាបាឌី (Haider al-Abadi) បានប្រកាសនៅថ្ងៃច័ន្ទនេះអំពីការចាប់ផ្ដើមប្រតិបត្តិការយោធា ដែលជាការប្រយុទ្ធទ្រង់ទ្រាយធបំផុត មិនធ្លាប់ធ្វើជាមួយក្រុម ISISដើម្បីរំដោះទីក្រុង មូស៊ុល (Mosul) ដែលក្រុមនេះប្រើប្រាស់ជាទីបញ្ជាការកណ្ដាលរបស់ខ្លួនប្រចាំនៅមជ្ឈិមបូព៌ា ។

លោក អាបាឌី ប្រកាសតាមកញ្ចក់ទូរទស្សន៍ថា ប្រតិបត្តិការយោធាជាប្រវត្តិសាស្ត្រនេះ នឹងរំដោះប្រជាជនពីក្រុមភេរវជន ហើយកងទ័ពនឹងធ្វើពិធីអបអរ ក្រោយកងទ័ពរំដោះទីក្រុងនេះបានមកវិញ ។ ទោះយ៉ាងណា ប្រតិបត្តិការរំដោះទីក្រុង មូស៊ុល នឹងពឹងផ្អែកមួយផ្នែកធំទៅលើក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បន្ទាប់ពីប្រតិបត្តិការវាយលុកលុយប្រទេសនេះ ដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីទម្លាក់របបលោក សាដាម ហ៊ូសេន ពីអំណាច ក្នុងឆ្នាំ ២០០៣ ។

សង្គ្រាម​ធំ​ចុង​ក្រោយ​រវាង​ អីុរ៉ាក់​ និង​ ISIS

ទីក្រុង មូស៊ុល ជាទីក្រុងធំមួយនៅភាគខាងជើងប្រទេស អីុរ៉ាក់ មានប្រជាជនពីរលាននាក់ ប៉ុន្តែត្រូវបានធ្លាក់ទៅក្នុងដៃក្រុម ISIS ក្នុងឆ្នាំ ២០១៤ ។ ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀ ពូទីន និយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ត្រូវធ្វើយ៉ាងណា ជៀសវាងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ក្នុងពេលវាយប្រហារទីក្រុង មូស៊ុល ។

សង្គ្រាម​ធំ​ចុង​ក្រោយ​រវាង​ អីុរ៉ាក់​ និង​ ISIS

មុនពេលប្រតិបត្តិការចាប់ផ្ដើម កងទ័ពរដ្ឋាភិបាល ទម្លាក់ខិត្តប័ណ្ណរាប់ពាន់ម៉ឺនសន្លឹក ពីយន្តហោះ ទៅក្នុងទីក្រុង មូស៊ុល ជូនដំណឹងដល់ប្រជាជនអំពីប្រតិបត្តិការរំដោះទីក្រុងនេះ ក្នុងនោះមានការបញ្ជាក់ថា ប្រតិបត្តិការរបស់កងទ័ពថ្មើរជើង និងប្រតិបត្តិការវាយប្រហារតាមអាកាស នឹងមិនធ្វើឡើងសំដៅទៅរកទីតាំងជនស៊ីវិលឡើយ ហើយប្រាប់ជនស៊ីវិលកុំឲ្យទៅជិតទីតាំងរបស់ក្រុម ISIS ។

សង្គ្រាម​ធំ​ចុង​ក្រោយ​រវាង​ អីុរ៉ាក់​ និង​ ISIS

ចំណែក ISIS ត្រូវបានគេជឿថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធការពារមូលដ្ឋានធំបំផុតរបស់ខ្លួន និងជាមូលដ្ឋានចុងក្រោយដែលនៅសេសសល់ក្នុងប្រទេស អីុរ៉ាក់ បន្ទាប់ពីពួកគេបាត់បង់ទីក្រុង ជាច្រើនដូចជា ទីក្រុង រ៉ាម៉ាឌី, ទីគ្រីត និង ហ្វាលូចា ។

អង្គការសហប្រជាជាតិរាយការណ៍អំពីការព្រួយបារម្ភចំពោះវិបត្តិមនុស្សធម៌ធំបំផុតលើពិភពលោក និងស្មុគស្មាញបំផុត ក្នុងសង្គ្រាមរំដោះទីក្រុង មូស៊ុល ដែលអាចធ្វើឲ្យមនុស្សរហូតដល់មួយលាននាក់គ្មានទីជ្រកកោណ និងជាកន្លែងដែលជនស៊ីវិលត្រូវបាន ISIS ប្រើប្រាស់ជាខែលការពារខ្លួន ។

ប្រភព៖ BBC, Foxnews, Kqube

Loading...