នៅតែ​ស្រស់ស្អាត ទោះបី​មាន​ផ្ទៃពោះ​ក៏ដោយ … នេះ​នែ​អាថ៌កំបាំង​

នៅតែ​ស្រស់ស្អាត ទោះបី​មាន​ផ្ទៃពោះ​ក៏ដោយ ... នេះ​នែ​អាថ៌កំបាំង​

មនុស្ស​ស្រី​ជាច្រើន មិន​ចង់​មាន​ផ្ទៃពោះ​ទេ ពីព្រោះ ពួកគេ​ខ្លាច​បាត់បង់​សម្រស់ ហើយ​ឆាប់​ចាស់​មុន​អាយុ​។ យ៉ាងណាមិញ វា​មិនមែន​សុទ្ធ​តែ​បែប​នេះ​ឡើយ​។​

អញ្ចឹង តើ​អ្នក​កំពុង​មាន​ផ្ទៃពោះ​មែន​ទេ​? សូម​អបអរសាទរ​! ឥឡូវនេះ អ្នក​កំពុងតែ​ស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ជីវិត​មួយទៀត​ហើយ​។​ ការផ្លាស់ប្តូរ​ជាច្រើន នឹង​កើតមានឡើង​ចំពោះ​អ្នក មិន​ថា​រាងកាយ សុខភាព សម្រស់ និង​អារម្មណ៍​នោះឡើយ​។​

យើង​មិន​ប្រកែក​ទេ​ថា ការ​មាន​ផ្ទៃពោះ អាច​ធ្វើឲ្យ​អ្នក បាត់បង់​សម្រស់​បន្តិចបន្តួច ប៉ុន្តែ បើ​អ្នក​ចេះ​ពី​វិធី​ថែទាំ​ខ្លួន សម្រស់​របស់​អ្នក​អាច​នឹង​កាន់តែ​ស្អាត ជាង​មុន​ទៀត​ផង​។​

អាថ៌កំបាំង​សម្រស់ ដែល​អ្នកត្រូវការ​គឺ ៖
១. ធ្វើ​ខ្លួន​តាម​ធម្មតា ដូចជា​ស្លៀកពាក់​ស្អាតបាត តុបតែង​ខ្លួន​បន្តិចបន្តួច លាប​ក្រែម និង​ពាក់​គ្រឿងអលង្ការ​ជាដើម​
២. ចំណាយពេល​ជ្រើសរើស​សម្លៀកបំពាក់ ដែល​ធ្វើ​សម ហើយ​ធ្វើឲ្យ​អ្នក​ស្អាតជាង​មុន​
៣. ទៅ​ជាងកាត់សក់ ដើម្បីឲ្យ​គេ​ផ្តល់​យោបល់​ថា​តើ ម៉ូត​សក់​បែបណា ដែល​ស័ក្តសម​នឹង​អ្នក​
៤. ឲ្យ​បងប្អូន ឬ​មិត្តភក្តិ​ពិនិត្យមើល​ដំណើរ កាយវិការ និង​ចលនា​របស់​អ្នក ថា​តើ​វា​អាក្រក់​មើល ឬ​ធម្មតា​
៥. ស្បែកជើង ក៏​សំខាន់​ដែរ ប៉ុន្តែ ត្រូវ​ប្រាកដថា វា​មាន​សុវត្ថិភាព​នៅ​ពេល​ដើរ​
៦. គេង និង​សម្រាក​ឲ្យបាន​ច្រើន ដើម្បី​ឲ្យ​ស្បែក​ស្រស់ថ្លា និង​មាន​សុខភាព​ល្អ​
៧. ញ៉ាំ​អាហារ (​បន្លែ និង​ផ្លែឈើ​) ដែល​មាន​វីតាមីន និង​សារធាតុចិញ្ចឹម​ល្អៗ​
៨. អ្នក​អាច​ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់ តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​ជំនាញ ដើម្បី​ប្រាកដថា វា​មិន​ប៉ះពាល់​សុខភាព​អ្នក និង​កូន​
៩. ការ​ហាត់ប្រាណ ជា​ជម្រើស​ដ៏​ល្អ​បំផុត​៕

​ប្រភព ៖ Momjunction
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។