ទាហាន​អ៊ី​រ៉ា​ក់​បើក​ប្រតិបត្តិការ​វាយ​រំដោះ​ទីក្រុង​ Mosul​ ពី​ក្រុម​ឧទ្ទាម​ ISIS

​លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​អ៊ី​រ៉ា​ក់​ Haider​ al-Abadi​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ទាហាន​អ៊ី​រ៉ា​ក់​នឹង​បើក​ប្រតិបត្តិការ​ចាប់ពី​ចន្ទ​ ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​ទៅ​ ដើម្បី​វាយ​រំដោះ​ទីក្រុង​ Mosul​ មក​វិញ​ពី​ក្រុម​ឧទ្ទាម​ ISIS​ ។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The​ Guardian​ នៅ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៦​ ។​

ទាហាន​អ៊ី​រ៉ា​ក់​បើក​ប្រតិបត្តិការ​វាយ​រំដោះ​ទីក្រុង​ Mosul​ ពី​ក្រុម​ឧទ្ទាម​ ISIS

​កងកម្លាំង​ពិសេស​ជា​ច្រើន​ពាន់​នាក់​របស់​អ៊ី​រ៉ា​ក់​ និង​សព្វាវុធ​ សម្ភារៈ​បរិក្ខារ​យោធា​ បាន​ត្រៀម​រួចរាល់​ហើយ​ នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​វាយលុក​រំដោះ​ទីក្រុង​ Mosul​ ពី​ក្រុម​ឧទ្ទាម​ ISIS​ ។​

ទាហាន​អ៊ី​រ៉ា​ក់​បើក​ប្រតិបត្តិការ​វាយ​រំដោះ​ទីក្រុង​ Mosul​ ពី​ក្រុម​ឧទ្ទាម​ ISIS

​ទីក្រុង​ Mosul​ របស់​ប្រទេស​អ៊ី​រ៉ា​ក់​ បាន​ធ្លាក់​ទី​ក្នុង​កណ្តាប់ដៃ​របស់​ក្រុម​ឧទ្ទាម​ ISIS​ កាន់កាប់​កាលពី​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ បន្ទាប់​ពី​មានការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ប្រមាណ​០៦​ថ្ងៃ​ រវាង​កងកម្លាំង​អ៊ី​រ៉ា​ក់​ប្រមាណ​ជិត​ ៥​ ០០០​នាក់​ និង​កម្លាំង​ក្រុម​ឧទ្ទាម​ ISIS​ ជាង​ ១​ ០០០​នាក់​ ៕​

ទាហាន​អ៊ី​រ៉ា​ក់​បើក​ប្រតិបត្តិការ​វាយ​រំដោះ​ទីក្រុង​ Mosul​ ពី​ក្រុម​ឧទ្ទាម​ ISIS

ទាហាន​អ៊ី​រ៉ា​ក់​បើក​ប្រតិបត្តិការ​វាយ​រំដោះ​ទីក្រុង​ Mosul​ ពី​ក្រុម​ឧទ្ទាម​ ISIS

Related

Loading...