នាង Selena Gomez ជាដើមចមពីភាពប្រេះឆាអាពាហ៍ពិពាហ៍របស់ Angelina Jolie ?

6 Videos


ឆ្នាំ ២០១៦ អាចនិយាយបានថា ជាឆ្នាំមិនសូវល្អប៉ុន្មានទេ សម្រាប់តារាចម្រៀងអាមេរិកវ័យ ២៤ ឆ្នាំ Selena Gomez ព្រោះតែនាងបានជួបនឹងរឿងរ៉ាវជាច្រើនក្នុងឆ្នាំនេះ ។

នាង Selena Gomez ជាដើមចមពីភាពប្រេះឆាអាពាហ៍ពិពាហ៍របស់ Angelina Jolie ?

ក្នុងឆ្នាំនេះ នាងបានរងគ្រោះពីជំងឺរលាកស្បែក និង ជំងឺថប់ដង្ហើមជារឿយៗ ដែលតម្រូវឲ្យនាង ត្រូវការដកខ្លួនចេញពីការងារជាច្រើន ដែលធ្វើឲ្យប្រាក់ចំណូលនាងធ្លាក់ចុះយ៉ាងច្រើន មិនត្រឹមតែប៉ុណ្ណោះ ជម្លោះរវាងនាង និង អតីតមិត្តប្រុស Justin Bieber ក៏ថែមទាំងត្រូវទម្លាយជាសាធារណៈទៀតផង ។ យ៉ាងណាក្តី នៅពេលថ្មីៗនេះ នាងថែមត្រូវគេចោទថា ជាដើមហេតុដែលធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់តារាហូលីវូដល្បីឈ្មោះ Brad Pitt និង Angelina Jolie ប្រេះឆាទៀត ។ ការចោទប្រកាន់នេះត្រូវបានលើកឡើង ក្រោយពីមានប្រភពមួយបានឲ្យដឹងថា នាង Angelina បានរកឃើញរូបនាង Selena ក្នុងទូរស័ព្ទលោក Brad ស្របពេលដែលកាលពីខែមករា គេក៏ឃើញនាង Selena និង លោក Brad អង្គុយនិយាយគ្នាក្នុងកម្មវិធី Golden Globes ផងដែរ ។

នាង Selena Gomez ជាដើមចមពីភាពប្រេះឆាអាពាហ៍ពិពាហ៍របស់ Angelina Jolie ?

ទោះបីជាយ៉ាងណាក្តី គេពុំទាន់អាចប្រាកដថានេះជាការពិត ឬ យ៉ាងណានោះទេ តែមហាជនភាគច្រើនបានបង្ហាញភាពសោកស្តាយយ៉ាងខ្លាំង សម្រាប់ស្នេហា ១២ ឆ្នាំរវាង Angelina និង Brad ៕

នាង Selena Gomez ជាដើមចមពីភាពប្រេះឆាអាពាហ៍ពិពាហ៍របស់ Angelina Jolie ?

រិទ្ធី (ប្រភព ៖ ខូលិកខេនឌី)