BRICS ប្តេជ្ញា​ជំរុញ​ការបើកចំហរ​សេដ្ឋកិច្ច​, រក្សា​យុត្តិធម៌​ពិភពលោក និង​អភិវឌ្ឍ​រួមគ្នា​ និពន្ធដោយ : ថ្មីៗ       October-17-2016, 8:39 pm         299

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108BRICS ប្តេជ្ញា​ជំរុញ​ការបើកចំហរ​សេដ្ឋកិច្ច​, រក្សា​យុត្តិធម៌​ពិភពលោក និង​អភិវឌ្ឍ​រួមគ្នា​​ក្នុង​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី BRICS ប្រធានាធិបតី​ចិន អំពាវនាវ​ឲ្យ​មេដឹកនាំ​ប្រទេស​ជា​សមាជិក​ផ្សេង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែលមាន​សម្រាប់​ប្រទេស​សេដ្ឋកិច្ច​ថ្មី​នេះ​។ លោក​បានស្នើ​ផែនការ​ប្រាំ​ចំណុច​ក្នុងនោះ​មានការ​កសាង​សេដ្ឋកិច្ច​បើកទូលាយ​, រៀបចំ​ផែនទី​អភិវឌ្ឍន៍​រួមគ្នា​, ការពារ​យុត្តិធម៌​និង​សមធម៌​នៅក្នុង​សហគម​អន្តរជាតិ​, ពង្រឹង​ភាពជា​ដៃគូ​រវាង​សមាជិក BRICS និង​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​របស់​ពិភពលោក​ផងដែរ​។​

​កិច្ចប្រជុំ​ប្រទេស BRICS ឬ​កិច្ចប្រជុំ​កំពូល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី BRICS ត្រូវបាន​រៀបចំឡើង​នៅក្នុង​រដ្ឋ Goa នៃ​ប្រទេស​ឥណ្ឌា​ពីថ្ងៃ ១៥ ដល់​ថ្ងៃ ១៦ ខែតុលា​កន្លងទៅ ក្រោម​ប្រធានបទ « ការកសាង​ដំណោះស្រាយ​ដែល​ប្រកបដោយ​ការឆ្លើយតប​,​រួមបញ្ចូល និង​សហការ​»​។ កិច្ចប្រជុំ​នេះ​បញ្ចប់​ទៅដោយ​សមាជិក​ទាំ​ង ៥ ប្រកាស​ប្តេជ្ញាចិត្ត​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​សមាជិក​ដើម្បី​ដោះស្រាយ​បញ្ហា​ពិភពលោក និង​បង្កើត​ប្រយោជន៍​រួមគ្នា​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ក្នុង​កិច្ចប្រជុំ​នេះ ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បាន​លើកឡើងថា ក្រុម​ប្រទេស BRICS ត្រូវ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដើម្បី​ធានាថា សេដ្ឋកិច្ចពិភពលោក​នឹង​បន្ត​បើកទូលាយ ហើយ​សហគមន៍​អន្តរជាតិ​នេះ​នឹងមាន​សមធម៌​និង​យុត្តិធម៌​ផងដែរ​។ លោក​ប្រឆាំង​ដាច់ខាត​ចំពោះ​គោលការណ៍​គាំពារ​និយម​ក្នុង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​។​

BRICS ប្តេជ្ញា​ជំរុញ​ការបើកចំហរ​សេដ្ឋកិច្ច​, រក្សា​យុត្តិធម៌​ពិភពលោក និង​អភិវឌ្ឍ​រួមគ្នា​ និពន្ធដោយ : ថ្មីៗ       October-17-2016,  8:39 pm         299

​លោក ស៊ី ជិន​ពីង ក៏បាន​ស្នើ​ឲ្យ​មានការ​ទទួលយក​ផែនការ ៥​ចំណុច​ក្នុងនោះ​មានដូចជា ការកសាង​សេដ្ឋកិច្ច​បើកទូលាយ​, រៀបចំ​ផែនទី​អភិវឌ្ឍន៍​រួមគ្នា​, ការពារ​យុត្តិធម៌​និង​សមធម៌​នៅក្នុង​សហគម​អន្តរជាតិ​, ពង្រឹង​ភាពជា​ដៃគូ​រវាង​សមាជិក BRICS និង​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​របស់​ពិភពលោក​ផងដែរ​។

​សូម​បើក​វង់ក្រចក​បន្តិច​ដែរ​។ គំនិត​ផ្តួចផ្តើម​ដែល​ស្នើឡើង​ដោយ​ប្រធានាធិបតី​ចិន​មាន​គោលដៅ​ចម្បង​ត្រួសត្រាយ​ផ្លូវ​និង​ជំរុញ​រាល់​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ឡាយ​ណា​ដែល​អាចបង្កើត​ភាព​បើកចំហរ​កាន់តែ​ទូលំទូលាយ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ក្របខណ្ឌ​ពិភពលោក និង​ការពារ​យុត្តិធម៌ ក៏ដូចជា​សមធម៌​ក្នុង​សហគមន៍​អន្តរជាតិ​ទាំងមូល​។ វា​អាច​សម្រេចបាន​តាមរយៈ​បង្កើន​សំឡេង​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី​ដោយ​ការរៀបចំ​ការកែទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ប្រព័ន្ធគ្រប់គ្រង​ពិភពលោក​ជារួម​។​

​មួយវិញទៀត ផែនការ​ប្រាំ​ចំណុច​របស់លោក ស៊ី ជិន​ពីង ក៏​ផ្តោត​សំខាន់​លើ​ការជំរុញ​រាល់​កិច្ចសហប្រតិបត្តិការ​កម្រិត​ពិភពលោក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​និង​ជិតស្និទ្ធ​ជាង​មុន​លើ​វិស័យ​មួយចំនួន​មាន សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​,​ហិរញ្ញវត្ថុ​, កសិកម្ម​, នគរូបនីយកម្ម​, ហេដ្ឋារចនាសម្ព័ន្ធ និង​សន្តិសុខ​ផងដែរ​។ ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស​នេះ​នឹង​រួមចំណែក​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហាសំខាន់​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​

​ដោយឡែក​ពាក់ព័ន្ធ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ប្រទេស BRICS លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​បាន​កត់សម្គាល់ថា កិច្ចសហប្រតិបត្តិការ​រវាង​សមាជិក​ទាំងអស់​បានរួម​ចំណែក​សំខាន់​ក្នុងការ​សម្របសម្រួល​ដ​ល់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក ហើយ​លោក​ក៏​អំពាវនាវ​ឲ្យ​សមាជិក​ទាំង ៥ បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ «​ភាពជា​ដៃគូ​សេដ្ឋកិច្ច BRICS »​ដែល​ត្រូវ​បានអនុម័ត​ឡើង​កាលពី​ឆ្នាំមុន​នៅ​សន្និសីទ​កំពូល Ufa ផងដែរ​។​

BRICS ប្តេជ្ញា​ជំរុញ​ការបើកចំហរ​សេដ្ឋកិច្ច​, រក្សា​យុត្តិធម៌​ពិភពលោក និង​អភិវឌ្ឍ​រួមគ្នា​ និពន្ធដោយ : ថ្មីៗ       October-17-2016,  8:39 pm         299

​ចំណែក​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក Jacob Zuma បានលើកឡើង​ផងដែរ​ថា ប្រទេស​របស់លោក​សង្ឃឹម​ថា​វា​នឹងមាន​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ង​វិស័យ​ចម្បងៗ​ជាច្រើន​មានដូចជា​ការគ្រប់គ្រង​ធនធានទឹក​, សេដ្ឋកិច្ច​ឌីជីថល​, វិនិយោគទុន និង​ហិរញ្ញវត្ថុ​, ការ​ចៃ្ន​ប្រឌិត​, សហគ្រាស​ធុន​តូច​និង​មធ្យម​, ការស្រាវជ្រាវ​និង​កិច្ចសហប្រតិបត្តិការ​លំ​ហ​អាកាស​, មហាសមុទ្រ​, និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ជាដើម​។ ហើយ​លោក​អំពាវនាវ​ឲ្យ​សមាជិក​ទាំងអស់​បន្ត​ការសហការ​គ្នា​ដើម្បី​គាំទ្រ​សហគមន៍​អន្តរជាតិ​ដែល​កំពុង​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​នោះ​។​

​ឯ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Michel Temer បានលើកឡើង​ស្រដៀង​គ្នា​ថា ប្រទេស BRICS គួរតែ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​លើកស្ទួយ​ភាពជា​ដៃគូ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បរិស្ថាន វប្បធម៌ និង​វិស័យ​ផ្សេងទៀត​ដើម្បី​ទទួល​ប្រយោជន៍​រួមគ្នា​។​លោក​អះអាងថា​មានតែ​ការសហការ​គ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ប៉ុណ្ណោះ​ទើប​អាចជួយ​ឲ្យ​ក្រុម BRICS ដោះស្រាយ​បញ្ហា​ប្រឈម​បាន​ស្រួល​និង​មាន​ប្រសិទ្ធភាព​។ 

​ចុងក្រោយ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​ដ​ង្ហើ​យ​ដោយ​មេដឹកនាំ​ប្រទេស​ទាំង​ប្រាំ​បន្ត​តួនាទី​ចម្បង​របស់ខ្លួន​ក្នុង​ក្របខណ្ឌ​នៃ​វេទិកា​ក្រុម​ប្រទេស ២០ និង អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាដើម​។ ហើយ​ការពង្រឹង​ទំនាក់ទំនង​ផ្ទៃក្នុង​ទាំង​ពាណិជ្ជកម្ម​, សេដ្ឋកិច្ច​, កសិកម្ម​, ហេដ្ឋារចនាសម្ព័ន្ធ និង​សន្តិសុខ សុទ្ធសឹងតែ​ជា​អ្វីដែល​ប្រទេស​ទាំង​ប្រាំ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​។​

​សូមបញ្ជាក់ថា ក្រុម BRICS តំណាង​ឲ្យ​មហាអំណាច​សេដ្ឋកិច្ច​ថ្មី ចំនួន​៥ ក្នុងនោះ​មាន​ប្រ​ស៊ី​ល​,​រុស្ស៊ី​,​ឥណ្ឌា​, ចិន និង​អាហ្វ្រិក​ខាងត្បូង​ផងដែរ​។ ក្រុម​ប្រទេស​នេះ​ចាប់ផ្តើម​កិច្ចប្រជុំ​របស់ខ្លួន​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ ២០០៦ ហើយ​មក​ឆ្នាំ ២០០៩ ទើប​មាន​បណ្តា​ប្រទេស​ទាំងនេះ​រៀបចំ​កិច្ចប្រជុំ​កំពូល​តែម្តង​៕