ជំនន់ទឹកស្ទឹងព្រែកត្នោត លិចសង្កាត់ ៦ ក្នុងរាជធានីភ្នំពេញ

6 Videos


តាមសេចក្តីរាយការណ៍ពត៌មានពីតំបន់ទឹកស្ទឹងព្រែកត្នោតដែលស្ថិតនៅក្នុងទឹកដីរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦ នេះថា នៅពេលនេះមានភ្លៀងធ្លាក់មកជាបន្តបន្តាប់បណ្តាលឱ្យទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្លាំង ដែលឈានដល់ចំណុចមួយប្រកាសអាសន្នហើយ ។

ជំនន់ទឹកស្ទឹងព្រែកត្នោត លិចសង្កាត់ ៦ ក្នុងរាជធានីភ្នំពេញ

រហូតដល់ទឹកហូរចូលមកក្នុងភូមិដ្ឋានប្រជាជន ដែលធ្វើឲ្យប៉ះពាល់ចំនួន ៦ សង្កាត់ បង្កឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និង ជួបការលំបាកយ៉ាងខ្លាំង ក្នុងការលិចលង់ផ្ទះសំបែង លំបាកក្នុងកាធ្វើដំណើរ ដែលកន្លែងខ្លះត្រូវទឹកលិចផ្លូវត្រឹមជង្គង់ និង ដល់ចង្កេះក៏មាន ។

ជំនន់ទឹកស្ទឹងព្រែកត្នោត លិចសង្កាត់ ៦ ក្នុងរាជធានីភ្នំពេញ

សង្កាត់ទាំង ៦ ដែលកំពុងប្រឈមទឹកលិចខ្លាំងនោះគឺមាន ទី ១-សង្កាត់សាក់សំពៅ ( លិចខ្លាំងជាងគេ ) ទី ២-សង្កាត់ពង្រ ទី៣-សង្កាត់ទៀន ទី៤-សង្កាត់ស្ពានថ្ម ទី ៥-សង្កាត់គងណយ និង៦-សង្កាត់រលួស ដែលសរុបមានចំនួន ១៧ ភូមិ កំពុងជួបបញ្ហាលិចលង់នេះ ។

ជំនន់ទឹកស្ទឹងព្រែកត្នោត លិចសង្កាត់ ៦ ក្នុងរាជធានីភ្នំពេញ

នៅពេលនេះគេឃើញកម្លាំងគណៈបញ្ជាការខណ្ឌដង្កោ មានប៉ូលិស ប៉េអឹម អាជ្ញាធរមូលដ្ឋាន និង ប្រជាការពារជាច្រើន សហការគ្នាចុះទៅពិនិត្យ ព្រមទាំងរកវិធានការណ៍ដើម្បីទប់ស្កាត់ទឹកកុំឱ្យហូរចូលក្នុងភូមិខ្លាំងពេក ៕ សុថាត់

ជំនន់ទឹកស្ទឹងព្រែកត្នោត លិចសង្កាត់ ៦ ក្នុងរាជធានីភ្នំពេញ