Selena Gomez និង​ Justin Bieber កំពុង​ពិចារណា​រឿង​រៀប​ការ?

Selena Gomez និង​ Justin Bieber​បាន​ត្រូវ​រ៉ូវ​គ្នា​វិញ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥។ ​ទំនាក់​ទំនង​ស្នេហា​ចំរូង​ចម្រាស​មួយ​របស់​អ្នក​ទាំង​ពីរ បាន​ធ្វើ​អោយ​​អ្នក​គាំ​ទ្រ​មួយ​ភាគ​តែង​មាន​ចម្ងល់​ជា​រឿយៗ​ថា​តើ​អ្នក​ទាំង​ពីរ​នឹង​សម្រេច​ចិត្ត​បែប​ណា​នា​ពេល​អនាគត។​ តើ​ពួកគេ​នឹង​មាន​គម្រោង​សាង​អនាគត​គ្រួសារ​ជាមួយ​គ្នា​ដែរ​ឬ​យ៉ាង​នា?​ អ្វី​ដែល​អ្នក​គាំ​ទ្រ​ដឹង​ច្បាស់​នោះ​គឺ​ពួកគេ​ទាំង​ពីរ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​កំពុង​បង្កាត់​ភ្លើង​ស្នេហា​ឡើង​វិញ ដោយ​ពួកគេ​បាន​ដើរ​លេង​ជាមួយ​គ្នា​ជា​ញឹកញយ។

Selena Gomez និង​ Justin Bieber កំពុង​ពិចារណា​រឿង​រៀប​ការ?

កាល​ពី​ពេល​ថ្មី​ៗ​នេះ Selena បាន​ទៅ​ចូល​រួម​ទស្សនា​ការ​ប្រគំតន្ត្រី​របស់​ Justine នៅ​ក្នុង​ទីក្រុង​ L.A ហើយ​ក្រោយ​មក​អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​ចំណាយ​ពេល​វិស្សមកាល​នៃ​បុណ្យ Easter ជាមួយ​គ្នា។ Bieber បាន​និយាយ​ថា​​គាត់​ចង់​ចំណាយ​ពេល​វេលា​​របស់​គាត់​អោយ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជាមួយ​នឹង​នាង​។​ ពួក​គេ​ចង់​មាន​ពេល​ល្អ​ៗ​ជាមួយ​គ្នា​អោយ​បាន​ច្រើន។​

Selena Gomez និង​ Justin Bieber កំពុង​ពិចារណា​រឿង​រៀប​ការ?

បើ​ទោះ​បី​ជា​ Selena ទំនង​ជា​ចាប់​អារម្មណ៍​ទៅ​លើ​បុរស​ដទៃ​ទៀត​ក្រោយ​ពី​បែក​បាក់​ជាមួយ Justine កាល​ពី​លើក​មុន​ក៏​ដោយ ក៏​ពួកគេ​ទាំង​ពីរ​នៅ​តែ​មិន​អាច​កាត់​ចិត្ត​ពី​គ្នា​បាន​ឡើយ។ ពួកគេ​នៅ​​​តែ​នឹក​​នៅ​តែ​គិត​ពី​គ្នា។ តើ​វា​អាច​ដូច​ក្នុង​ខ្សែ​ភាព​យន្ត​ដែរ​ឬ​ទេ​ ដែល​​អ្នក​ទាំ​ពីរ​ឈ្លោះ​គ្នា​​ហើយ​បាន​បែកគ្នា​ដោយ​ព្យាយាម​យក​អ្នក​ថ្មី​មក​ជំនួស​ ហើយ​ទី​បំផុត​នោះ​អ្នក​ទាំង​ពីរ​នៅ​តែ​មិន​អាច​កាត់​ផ្ដាច់​ពី​គ្នា​បាន។​ តើ​ពួកគេ​អាច​នឹង​ទទួល​បាន​ទំនាក់​ទំនង​ស្នេហា​មួយ​ដ៏​រឹង​មាំ​បាន​ទេ? ចម្ងល់​មួយ​ដែល​តែង​ត្រូវ​បាន​លើក​សួរ​ពី​សំណាក់​អ្នក​គាំទ្រ​ទាំង​ឡាយ​បន្ទាប់​ពី​ពួកគេ​បាន​ត្រូវ​រ៉ូវ​គ្នា​វិញ​គឺ​ថា​តើ​ពួកគេ​បាន​ពិចារណា​ពី​គម្រោង​រៀប​ការ​ដែរ​ឬ​យ៉ាង​ណា​។​ យើង​មិន​អាច​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​ឡើយ តែ​អ្នក​គាំ​ទ្រ​របស់​ពួកគេ​ពិត​ប្រាកដ តែង​ចង់​អោយ​ពួកគេ​មាន​ចំណង​អាពាហ៍ពិពាហ៍​មួយ​ដ៏​ច្បាស់​លាស់។​

​ប្រភពៈ

ដោយៈ Gemini Fleta

  • Selena Gomez និង​ Justin Bieber កំពុង​ពិចារណា​រឿង​រៀប​ការ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:បច្ចេកវិទ្យា
Tags: