ពិតជា​អស្ចារ្យ​ និង​ប្លែក​ភ្នែក​ សារមន្ទីរ​រូប​ចម្លាក់​​ក្រោម​ទឹក​ដំបូង​គេ​​នៅ​អឺរ៉ុប​

សិល្បករ​ជនជាតិ​អង់គ្លេស​ ឈ្មោះ​ Jason Decaires Taylor បាន​កំពុង​បង្កើត​នូវ​ស្នាដៃ​សិល្បៈ​ក្រោម​ទឹក​ដ៏​អស្ចារ្យ​ជាច្រើន​ ដែល​ក្នុង​នោះ​រួម​មាន​ រូបចម្លាក់​​តំណាង​ឲ្យ​ជនភៀសខ្លួន​ ដែល​អស់​សង្ឃឹម​ និង​អ្នក​ទេសចរ​ថតរូប​ Selfie ជា​ដើម​។ រូបចម្លាក់​​ទាំង​អស់​នោះ​ ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​សមុទ្រ​ ក្នុង​ជម្រៅ​ទឹក​១៥ ម៉ែត​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​ ។

សារមន្ទីរ​ក្រោម​ទឹក​នេះ​ មាន​ឈ្មោះ​ថា​ Museo Atlantico ដែល​ស្ថិត​នៅ​ Lanzarote ហើយ​នេះ​គឺ​ជា​​ការ​បន្ត​ការងារ​របស់​លោក​ បន្ទាប់​ពី​ការងារ​ដំបូង​របស់​លោក​ក្នុង​ឆ្នាំ​ 2006 ដែល​លោក​បាន​ដាក់​ Vicissitudes ​ដែល​ជា​ក្រុម​រូប​ចម្លាក់​​ក្មេង​​សិស្ស​សាលា ​នៅ​ផ្នែក​ខាង​ចុង​នៃ​ខ្ពង់រាប​​សមុទ្រ​ នៃ​ឆ្នេរ​ Moliniere ប្រទេស​ Grenada ។ គួរ​បញ្ជាក់​ថា​ ការងារ​ក្នុង​ឆ្នាំ​ 2006​របស់​លោក​ នោះ​ដែរ​ បាន​បង្កើត​នូវ​ឧទ្យាន​សមុទ្រ​ដ៏​ស្រស់​ស្អាត​ ហើយ​បច្ចុប្បន្ន​ វា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ជា​អច្ឆរិយ​ធម្មជាតិ​ ក្នុង​ចំណោម​អច្ឆរិយ​ទាំង​ 25 ក្នុង​ពិភពលោក​ ។

​រូប​ចម្លាក់​ក្រោម​ទឹក​​

1 នៃ 5

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​៖

  • ពិតជា​អស្ចារ្យ​ និង​ប្លែក​ភ្នែក​ សារមន្ទីរ​រូប​ចម្លាក់​​ក្រោម​ទឹក​ដំបូង​គេ​​នៅ​អឺរ៉ុប​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:វីដេអូ
Tags: