ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងបញ្ជី Lonely Planet ប្រចាំឆ្នាំ ២០១៦

6 Videos


ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងបញ្ជី Lonely Planet ប្រចាំឆ្នាំ ២០១៦ នា ខែតុលា ឆ្នាំ ២០១៦នេះ ក្នុងចំណោមគោលដៅទេសចរណ៍ ដ៏ស្រស់ស្អាតបំផុតចំនួន ៥០០ កន្លែង នៅជុំវិញពិភពលោក ដែលចុងក្រោយត្រូវប្រគួតឈ្នះមហាកំផែងផ្កាថ្មរបស់អូស្ត្រាលី នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៏នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងមកនេះ ។

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងបញ្ជី Lonely Planet ប្រចាំឆ្នាំ ២០១៦

នៅពេលដែលប្រាសាទអង្គរវត្តទទួលបានលេខ ១ នោះ ចំណាត់ថ្នាក់លេខ ២បានទៅលើ មហាកំផែងផ្កាថ្មសមុទ្ររបស់ប្រទេសអូស្ត្រាលី និងទីក្រុងបុរាណ «Machu Picchu» របស់ប្រទេស ប៉េរ៉ូ នៅទ្វីបអាមេរិកខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ៣ ។

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងបញ្ជី Lonely Planet ប្រចាំឆ្នាំ ២០១៦

បើយោងតាមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានបង្ហាញថា ចំណាត់ថ្នាក់នេះ បានធ្វើឱ្យប្រាសាទអង្គរវត្តខ្មែរ បន្តនាំមុខប្រាសាទ Machu Picchu របស់ប្រទេស ប៉េរូ និង ប្រាសាទ Taj Mahal របស់ឥណ្ឌាថែមទៀត ។

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងបញ្ជី Lonely Planet ប្រចាំឆ្នាំ ២០១៦

គួររំលឹកថា កាលពីឆ្នាំ ២០១៥ ប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏បានទទួលពានរង្វាន់លេខ ១ ជាប្រាសាទលេចធ្លោជាងគេ នៅលើពិភពលោក នៅលើគេហទំព័រទេសចរណ៍ TripAdvisor ដ៏ល្បីល្បាញផងដែរ ។

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងបញ្ជី Lonely Planet ប្រចាំឆ្នាំ ២០១៦

ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី ១២ ដោយព្រះបាទសូរ្យវរ្ម័នទី ២ ពីឆ្នាំ ១១១៣ ដល់ឆ្នាំ ១១៥០ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មមញ្ញសាសនា ដែលត្រូវបានរកឃើញឡើងវិញ ដោយធម្មជាតិវិទូបារាំងលោកអង់ហ្រ៊ី-មូហ៊ត កាលពីឆ្នាំ១៨៦០។

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងបញ្ជី Lonely Planet ប្រចាំឆ្នាំ ២០១៦

ដោយសារ ប្រាសាទអង្គរវត្ត មានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យ ប្រាសាទដ៏អច្ឆរិយៈរបស់ខ្មែរមួយនេះ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅ ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ១៩៩២ ចាប់តាំងពី ពេលនោះមក ប្រាសាទអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ពិភពលលោក ៕ សុថាត់

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងបញ្ជី Lonely Planet ប្រចាំឆ្នាំ ២០១៦ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងបញ្ជី Lonely Planet ប្រចាំឆ្នាំ ២០១៦