បាក់ផ្ទាំងថ្មភ្នំយ៉ាងធំ សង្កត់មនុស្សស្លាប់ ៣ នាក់

6 Videos


មនុស្សបីនាក់ត្រូវបានស្លាប់ និង គ្រឿងចក្រពីរគ្រឿងត្រូវបានកប់នៅក្រោមគំនរថ្ម នៅពេលមានឧបទ្ទវហេតុបាក់ថ្មភ្នំក្នុងការដ្ឋានកិនថ្មមួយកន្លែងស្ថិតក្នុងភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅម៉ោងប្រមាណ ១ និង ២០ នាទីរសៀលថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០១៦ ។

បាក់ផ្ទាំងថ្មភ្នំយ៉ាងធំ សង្កត់មនុស្សស្លាប់ ៣ នាក់

តាមសម្តីសាក្សីនៅកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគឺជនរងគ្រោះទាំងបីនាក់បាននឹងកំពុងបញ្ជាគ្រឿងចក្រកាយថ្មនៅជើងភ្នំស្រាប់តែផ្ទាំងថ្មនៃផ្នែកខាងលើកំពូលភ្នំបានបាក់រអិលធ្លាក់មកខាងក្រោមសង្កត់គ្របលើមនុស្សនិងគ្រឿងចក្រ។ភ្លាមៗនោះ គេក៏បានយកគ្រឿងចក្រផ្សេងទៀតទៅកាយគំនរដុំថ្មទាំងនោះចេញដើម្បីធ្វើការសង្គ្រោះមនុស្សដែលស្ថិតនៅក្រោមគំនរថ្ម តែពេលដែលយកចេញមកនោះគឺពួកគេបានស្លាប់បាត់បង់ជីវិតចំនួនពីរនាក់ទៅហើយ និង ម្នាក់ទៀតស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ ។

បាក់ផ្ទាំងថ្មភ្នំយ៉ាងធំ សង្កត់មនុស្សស្លាប់ ៣ នាក់

លោក លឹម សេង ប្រធានក្រុមហ៊ុនកាយថ្មភ្នំនោះបានអោយដឹងថា ជនរងគ្រោះទី ១ មានឈ្មោះ ហែម គឹមឡេង ភេទប្រុសអាយុ ៤៩ ឆ្នាំ ជាកម្មករផ្នែកខួង ទី ២- លឹម គឹមឡុង ភេទប្រុស អាយុ ២៥ ឆ្នាំជាអ្នកបើកបរអេស្កានិងទី ៣ ឈ្មោះ ថន រដ្ឋា ភេទប្រុសអាយុ ៣៧ ឆ្នាំជាអ្នកបើកបរអេស្កា ។

បាក់ផ្ទាំងថ្មភ្នំយ៉ាងធំ សង្កត់មនុស្សស្លាប់ ៣ នាក់

ផ្ទាំងថ្មដែលបាក់ចុះរហូតបង្ករអោយមានការស្លាប់កម្មករបីនាក់នេះគឺជាកន្លែងដែលក្រសួងជំនាញរក្សាទុកធ្វើជាព្រំនៃភ្នំមិនអោយក្រុមហ៊ុនលោកកាយផ្តាច់ទេ ៕   សុថាត់

បាក់ផ្ទាំងថ្មភ្នំយ៉ាងធំ សង្កត់មនុស្សស្លាប់ ៣ នាក់