ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ បណ្តាល​ឲ្យ​លិចលង់​ផ្លូវ​ជុំវិញ​ផ្សារ​កំពត និពន្ធដោយ : រ៉ឹម ភារី       October-17-2016, 10:39 pm         192

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ បណ្តាល​ឲ្យ​លិចលង់​ផ្លូវ​ជុំវិញ​ផ្សារ​កំពតរូបថត៖ ហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម​ភ្នំពេញ​៖ ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ថ្ងៃទី​១៧ ខែតុលា​នេះ ធ្វើ​ឲ្យ​លិច​ផ្លូវ​ជុំវិញ​ផ្សារ​កំពត ខេត្តកំពត ខណៈ​ភ្លៀង​នៅតែ​បន្ត​រលឹម​នៅឡើយ​។ ប្រសិនបើ ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង​នោះ ផ្សារ​កំពត នឹង​លិចលង់​ជាមិនខាន​។ នេះ​បើ​យោងតាម លោក ចាន់ វណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពត​។ 

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាមរយៈ​ខ្សែ​ទូរ​សព្ទ​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែតុលា​នេះ លោក ចាន់ វណ្ណា បាន​ឲ្យ​ដឹងថា នៅថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាល​ឲ្យ​លិច​ផ្លូវ​ជុំវិញ​ផ្សារ​កំពត ខណៈ​ភ្លៀង​នៅតែ​បន្ត​រលឹម​។ លោក​បញ្ជាក់ថា ប្រសិនបើ ភ្លៀង​នៅតែ​បន្ត​នោះ ទឹក​អាច​នឹង​លិច​ចូល​តូប​លក់ដូរ​ក្នុង​ផ្សារ​ផងដែរ​។ ប្រធាន​មន្ទីរ​ខាងលើនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​នៅ​ផ្សារ​កំពត ទឹក​មិន​លិច​យូរ​នោះទេ វា​លិច​ដូច​ភ្លៀង​នៅ​ភ្នំពេញ​អ៊ីចឹង តែ​៤​ទៅ​៥​ម៉ោង​ក្រោយមក វា​នឹង​ស្រក​ទៅវិញ​ហើយ​។ ឥឡូវនេះ វា​ស្រក​បន្តិច​តិច​ហើយ ព្រោះ​លែងមាន​ភ្លៀង​ខ្លាំង គ្រាន់តែ​រលឹម​តិចៗ​»៕