អូ​បា​ម៉ា​៖ «​ប្រជាធិបតេយ្យ​អាមេរិក​នៅលើ​សន្លឹកឆ្នោត​ថ្ងៃ ៨​វិច្ឆិកា​» និពន្ធដោយ : ថ្មីៗ       October-17-2016, 10:59 pm         82

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108អូ​បា​ម៉ា​៖ «​ប្រជាធិបតេយ្យ​អាមេរិក​នៅលើ​សន្លឹកឆ្នោត​ថ្ងៃ ៨​វិច្ឆិកា​»​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ក្នុង​យុទ្ធនា​ការឃោសនា​របស់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​នៅ Ohio ថា ប្រជាធិបតេយ្យ​, ភាព​គួរសម​, ការអត់អោន និង​អ្វីដែល​រដ្ឋបាល​លោក​បាន​កសាង​មក​៨​ឆ្នាំ សម្រាប់​អាមេរិក ស្ថិតនៅលើ​សន្លឹកឆ្នោត​ថ្ងៃ ៨ វិច្ឆិកា​ខាងមុខនេះ​។  លោក​ចង់​បញ្ជាក់ថា សន្លឹកឆ្នោត​មួយ​សន្លឹក​របស់​ប្រជាជន​អាមេរិក​គ្រប់គ្នា​អាច​នឹងធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាធិបតេយ្យ​បាន បើសិន​បោះ​ខុស​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​នៅសល់​ជាង ២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹង​មកដល់​ហើយ​។ បេក្ខជន​ម្នាក់ៗ​ប្រឹងប្រែង​ទាញ​ប្រជាប្រិយភាព​ដើម្បី​ឈានទៅ​ជាប់ឆ្នោត​ពេលខាងមុខ​។ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​នឹង​ផុត​អាណត្តិ​ប៉ុន្មាន​ខែ​ខាងមុខនេះ​ក៏បាន​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​កៀងគោ​រក​ការគាំទ្រ ជួយ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឲ្យ​ឈ្នះឆ្នោត​។

​ក្នុងការ​ឃោសនា​មួយ​នៅ​ទីក្រុង Cleveland នៃ​រដ្ឋ Ohio នៅ​សប្តាហ៍​មុន លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិក​ពិចារណា​ឲ្យ​បាន​ដិតដល់​ចំពោះ​ការបោះឆ្នោត​នៅពេល​ខាងមុខនេះ ព្រោះ​វា​ផ្តល់​លទ្ធផល​អាក្រក់​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​អាមេរិក បើសិនជា​បោះឆ្នោត​ខុស​។ លោក​បន្តថា លោក​មិន​នៅលើ​សន្លឹកឆ្នោត​ទេ តែ​សមិទ្ធផល​របស់​រដ្ឋបាល ក៏ដូចជា​លទ្ធិប្រជាធិបតេយ្យ​អាមេរិក​នឹង​ស្ថិតនៅលើ​សន្លឹកឆ្នោត​នេះ​។​

​យោងតាម​ខ្សែអាត់​វីដេអូ​ដែលមាន​រយៈពេល​ជាង​៣០​នាទី​ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​សេត​វិមាន​អាមេរិក  លោក​បាន​បញ្ជាក់ថា ៖«​ការអត់អោន​ឲ្យ​គ្នា​នឹង​ស្ថិត​លើ​សន្លឹកឆ្នោត​ថ្ងៃ ៨ វិច្ឆិកា​។ ការគួរសម​,​ការស្មោះត្រង់​,​សមភាព​,​សណ្តាន​ចិត្ត​, សមិទ្ធផល​ដែល​យើង​បាន​កសាង​មក​ក្នុង​រយៈពេល​៨​ឆ្នាំ​មកនេះ រួមទាំង​ប្រជាធិបតេយ្យ​ផង​នោះ​នឹង​ស្ថិតនៅលើ​សន្លឹកឆ្នោត​។​»​។​

​ទាក់ទិន​នឹង​ការលើកឡើង​នេះ លោក អូ​បា​ម៉ា ព្យាយាម​សំដៅ​ដល់​ការ​ឈានទៅ​ឈ្នះឆ្នោត​របស់លោក ដូ​ណា​ល់ ត្រាំ​ខាងមុខ ថ្វីបើ​លោក​មិន​និយាយ​ចំឈ្មោះ​ក្តី​។ បើសិនជា​ប្រជាជន​បោះឆ្នោត​ខុស ដោយ​ជ្រើសរើស​មនុស្ស​ដូចជា​លោក ដូ​ណា​ល់ ត្រាំ ឲ្យ​ធ្វើជា​ប្រធានាធិបតី  គ្រប់យ៉ាង​រួមទាំង​លទ្ធិប្រជាធិបតេយ្យ​ផង​នោះ​នឹង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​មិន​ខាន​។

​មកទល់​ពេល​បច្ចុប្បន្ននេះ យុទ្ធនា​ការឃោសនា លោក ដូ​ណា​ល់ ត្រាំ ដែលជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​កំពុងស្ថិត​ក្នុងស្ថានភាព​ចលាចល ចាប់តាំងពី​ពេលដែល​មានការ​ទម្លាយ​វីដេអូ​ដែល​បង្ហាញថា​លោក​បាន​ប្រើប្រាស់​ពាក្យសម្តី អាសគ្រាម ប្រឆាំង​ស្ត្រី​កាលពី​ឆ្នាំ ២០០៦​មក​នោះ​។ សម្តី​ចំអាសចំអូង​របស់លោក​បាន​បង្ខំ​ឲ្យ​សមាជិក​បក្ស​សាធារណរដ្ឋ​ជាច្រើន​នាក់​ដក​សេចក្តីទុកចិត្ត និង​បដិសេធ បោះឆ្នោត​ជូន​លោក​នៅ​ថ្ងៃ ៨ វិច្ឆិកា​ថែមទៀត​។

​សម្តី​គ្មាន​សីលធម៌​របស់​បេក្ខជន​ប្រធានាធិបតី​ម្នាក់នេះ បាន​បណ្តាល​ឲ្យ​មានការ​ខឹងសម្បារ​ក្នុងចំណោម​សាធារណជន​អាមេរិក​ជាពិសេស​ស្ត្រី​។ គេ​ឃើញ​ស្ត្រី​ទីមួយ​លោកស្រី  Michelle Obama ក៏បាន​ចេញមុខ​រិះគន់​សម្តី​របស់លោក ដូ​ណា​ល់​ត្រាំ ឥត​សំចៃមាត់​ផងដែរ​កាលពី​សប្តាហ៍​មុន​៕