ក្នុង​ជម្លោះ​ដណ្ដើម​ស្រី​គ្នា​យុវជន​ម្នាក់​ត្រូវ​យុវជន​ម្នាក់​ទៀយ​ចាក់​មួយ​កាំបិត​ធ្លាយ​ពោះ​ចេញ​ពោះវៀន​

ក្រុងប៉ោយប៉ែត៖ យុវជនម្នាក់ត្រូវគេយកកាំបិតចុងស្រួចចាក់ធ្លាយពោះចេញពោះវៀនដោយសារឈ្លោះគ្នាដណ្តើមស្រី។ ហេតុការណ៍ដ៏ញាក់សាច់នេះបានកើតឡើងកាលពីវេលាម៉ោង ១៤និង៤៥នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃស្ថិតភូមិ ក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីកើតហេតុជនដៃដល់ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួន បានភ្លាមៗ។

ka-17-10-2016-05

មន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនដៃដល់ មានឈ្មោះ ម៉ា សុង៉ែត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅបន្ទប់ជួលភូមិក្បាលស្ពាន១សង្កាត់ ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត ។ ចំណែក ជនរងគ្រោះមាន-ឈ្មោះឆែ ឈិន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ ក្បាលស្ពាន ១សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រងរបួសត្រង់ពោះ ធ្លាយពោះវៀន ចេញក្រៅ ។ បច្ចុប្បន្នជនរង គ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែតដោយឃើញ ស្ថានភាពធ្ងន់ធ្ងរទើប គ្រូពេទ្យនៅទីនោះ ធ្វើការបញ្ជូនបន្តទៅ មន្ទីពេទ្យ មិត្តភាពម្ពុជា-ជប៉ុនស្រុកមង្គលបូរី។

ជនដៃដល់បានឆ្លើយសារភាពចំពោះ មុខសមត្ថកិច្ចថា មូលហេតុដែលនាំដល់ការវាយប្រហារចាក់គ្នា ដោយកាំបិត បណ្តាលឲ្យធ្លាយពោះជនរងគ្រោះបែបនេះ គឺផ្តើមចេញពីការឈ្លោះ ដណ្តើមស្រីស្នេហ៍គ្នា ។ យោងតាម ចម្លើយសារភាព រួមជាមួយវត្ថុតាងដែលកម្លាំងអាវុធហត្ថដកហូតបាន មានកាំបិត មួយដើមសមត្ថកិច្ច បានធ្វើការចោទប្រកាន់ពីបទហិង្សា ដោយចេតនា (មានស្ថានទម្ងន់ទោស) រួច កសាងសំណុំរឿង បញ្ជូនទៅកាន់ទីបញ្ជាការ អាវុធហត្ថបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត ៕