សាក​ទាយ​លេង​មើល​តើ​កាំភ្លើង​ធំ​ឬ​មួយ​បិសាច​ក្រហម​ទទួល​ជ័យជំនះ​យប់​នេះ​ ?

រាត្រី​នេះ​មាន​ការ​ប្រកួត​ដ៏​ធំ​មួយ​នៅ​ក្នុង​ក្រប​ខណ្ឌ​ English Premier League ដោយ​ក្លឹប​កាំភ្លើង​ធំ​ Arsenal បើក​ទ្វារ​ពហុកីឡាដ្ឋាន​ Emirate Stadium ស្វាគមន៍​ក្រុម​ភ្ញៀវ​បិសាច​ក្រហម​ Manchester United ។

ព័ត៌មាន​ទាក់​ទង​និង​កីឡាករ​ ៖

ក្លឹប​ Arsenal និង​នៅ​តែ​អវត្តមាន​កីឡាករ​ Mikel Arteta និង​ Mathieu Flamini ដោយសារ​តែ​ពួក​គេ​កំពុង​មាន​បញ្ហា​ ខណៈ​កីឡាករ​ Francis Coquelin អាច​ត្រលប់​ចូល​លេង​វិញ​បាន​ហើយ​ ។

កីឡាករ​ដែល​អាច​ជាប់​ជា​ជម្រើស​១១​នាក់​របស់​ Arsenal យប់​នេះ​មាន​ ៖ Petr Cech , Hector Berllerin , Per Mertesaker , Gabriel Paulista , Nacho Moreal , Francis Coquelin , Santi Carzola , Aron Ramsey , Mesut Ozil , Alexis Sanchez , Theowalcott

ក្លឹប​ Man Utd វិញ​កីឡាករ​ Ander Herrera នៅ​តែ​បន្ត​អវត្តមាន​ខណៈ​កីឡាករ​ Michael Carrick អាច​ត្រលប់​លេង​វិញ​បាន​ហើយ​ក្រោយ​ជា​សះ​ស្បើយ​ពី​របួស​ ។

កីឡាករ​ដែល​អាច​ជាប់​ជា​ជម្រើស​១១​នាក់​របស់​ Man Utd នៅ​យប់​នេះ​មាន​ ៖ David De Gea , Antonio Valencia , Chris Smalling , Daley Blind , Matteo Darmian , Michael Carrick , Mlorgan Schniederlin , Juan Mata , Wayne Rooney , Mephis Depay , Anthony Martial ,
គិត​ត្រឹម​៥​ប្រកួត​ចុង​ក្រោយ​ Arsenal ឈ្នះ​តែ​២​ប្រកួត​ប៉ុនោះ​និង​ចាញ់​រហូត​ដល់​៣​ប្រកួត​ ដោយ​ឡែក​ Man Utd ឯ​ណោះ​វិញ​ក្នុង​៥​ប្រកួត​ចុង​ក្រោយ​ពួក​គេ​ឈ្នះ​៤​ប្រកួត​និង​ចាញ់​តែ​មួយ​ប្រកួត​ប៉ុនោះ​ ។

តើ​ប្រិយ​មិត្ត​យល់​ថា​ក្រុម​មួយ​ណា​និង​ឈ្នះ​នៅ​យប់​នេះ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • សាក​ទាយ​លេង​មើល​តើ​កាំភ្លើង​ធំ​ឬ​មួយ​បិសាច​ក្រហម​ទទួល​ជ័យជំនះ​យប់​នេះ​ ?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/17  Category:វីដេអូ
Tags: