កំពូល​តារា​​កូរ៉េ ១០​ដួង ល្បី​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥

កំពូល​តារា​កូរ៉េ​ពេញនិយម​បំផុត​ទាំង ១០ នៅ​ឆ្នាំ ២០១៥ ដោយ​បាន​ធ្វើ​ការ​បោះឆ្នោត​ដោយ ទូរទស្សន៍​កម្សាន្ត​កូរ៉េ​ខាង​ត្បូង​ដែល​មាន​ដូច​ជា Korean Broadcasting System (KBS), Munhwa Broadcasting Corporation (MBC) និង (SBC) ហើយ​មាន ទូរទស្សន៍​កម្សាន្ត​ល្បី​ៗជា​ច្រើន​ទៀត​ប្រចាំ​ប្រទេស​កូរ៉េ​។ ចង់​ដឹង​ថា​តារា​កូរ៉េ​ទាំង​១០​ណា​ខ្លះ ដែល​ល្បី​ក្នុង​ឆ្នាំ​២០១៥?
សូម​ទស្សនា​ រូបភាព​របស់​ពួកគេ​ ខាងក្រោម​នេះ​ទាំងអស់គ្នា៖

១០. Song Joong Ki
លោក Song Joong Ki បាន​កើត​នៅ​ថ្ងៃទី ១៩ ខែ​កញ្ញា​ ឆ្នាំ ១៩៨៥ គាត់​ល្បី​តាម​រយៈ​រឿង​ភាគ​មួយ​ ដើរ​តួ​ជា​បុរស​ស្លូត​ត្រង់​កាល​ពី​ឆ្នាំ​២០១២ ។
៩. Park Yoo Chun

លោក Park Yoo Chun បាន​កើត​នៅ​ថ្ងៃទី ៤ ខែ​មិថុនា ឆ្នាំ ១៩៨៦ លោក​បាន​ចុះហត្ថលេខា​ជាមួយ​ផលិត​កម្ម SM កម្សាន្ត​ដែល​ជា​សិល្ប​ករ​មួយ​រូប​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។
៨. Gong Yoo

លោកGong Yoo បាន​កើត​នៅ​ថ្ងៃទី ១០ ខែ​កក្កដា ​ឆ្នាំ ១៩៧៩ នៅ​ប្រទេសកូរ៉េ​ខាងត្បូង ហើយ​ឈ្មោះ​លើ​ឆាក​សម្រាប់​គាត់​គឺ Gong Ji-Chui ។ គាត់​បាន​ចាប់​ផ្តើម​អាជីព​ជា​តារា​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​តូច​មួយ​ និង​រឿង​ភាគ​ក្នុងឆ្នាំ ២០០៥ ។
៧. Lee Seung Gi

លោក Lee បាន​កើត​នៅ​ថ្ងៃទី ១៣ ខែ​មករា​ឆ្នាំ ១៩៨៧ នៅ​ប្រទេសកូរ៉េ​ខាងត្បូង​ គឺជា​តារា​សម្ដែង​ ​តារា​ចម្រៀង​ និង​ពិធីករ​ ក្នុង​កម្មវិធី​កម្សាន្ត​ថែម​ទៀត។
៦. Kim Woo Bin

លោក Kim Woo Bin បាន​កើត​នៅ​ខែកក្កដា​ ​ឆ្នាំ​១៩៨៨ គឺជាំ​តារា​សម្ដែងផង​ និង​តារា​ម៉ូដែល​ផង​ដែរ។
៥. Jo In Sung
លោកJo In Sung បាន​កើត​នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា ឆ្នាំ​១៩៨១ នៅប្រទេស​កូរ៉េ​ខាងត្បូង​ និង​មាន​កម្ពស់ ១៨៨cms ។ លោក​បាន​ក្លាយ​ជា​តារា​សម្ដែង​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៨។
៤. Lee Min Ho

លោក Lee Min Ho ជា​តារា​សម្ដែង​កូរ៉េ​ខាងត្បូង​ដែល​បាន​កើត​នៅ​ថ្ងៃទី ២២ ខែ​មិថុនា ឆ្នាំ ១៩៨៧ លោក​បាន​ចាប់​ផ្តើម​អាជីព​ជា​តារា​សម្ដែង​នៅ​រឿង​កូរ៉េ “Nonstop 5” ។
៣. Hyun Bin

លោក Hyun Bin គឺ​ជា​តារា​សម្ដែង​កូរ៉េ​ខាងត្បូង​ដែល​បាន​កើត​នៅ​ថ្ងៃ​ទី ២៥ កញ្ញា​ ឆ្នាំ ១៩៨២ លោក​​ល្បី​តាមរយៈ​ជា​តួឯក​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ ក្នុង​រឿង “Secret Garden” ។
២. Lee Byung Hun

លោកLee Byung Hun បាន​កើត​នៅ​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៧០ នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េខាងត្បូង​។ គាត់​បាន​កើត​​នៅ​ក្នុង​គ្រួសារ​អ្នក​មានមួយដោយ​ ឪពុក​របស់​គាត់​ជា​អ្នក​ជំនួញ​ និង​មាន​ប្អូន​ស្រី​តូច​ម្នាក់។
១. Kim Soo Hyun

លោក Kim Soo Hyun គឺ​ជា​តារា​សម្ដែង​កូរ៉េ​ខាងត្បូង​ដែល​បាន​កើត​នៅ​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ១៩៨៨ ។

ប្រែសម្រួលដោយៈសូររីកា
ប្រភព៖ 

  • កំពូល​តារា​​កូរ៉េ ១០​ដួង ល្បី​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: