មិន​នឹក​ស្មាន​ សូកូឡា​ខ្មៅ​១​ដុំ មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​នេះ​សោះ​!

ក្រុម​ជនជាតិ​ភាគ​តិច Aztecs ដែល​រស់នៅ​ភូមិ​ភាគ​កណ្តាល នៃ​ប្រទេស​ម៉ិចស៊ីកូ បាន​ហៅ សូកូឡា ថា​ជា​អាហារ​ព្រះ។ វា​ធ្លាប់​ត្រូវ​បាន​លក់ នៅ​តំបន់​អឺរ៉ុប សម្រាប់​ធ្វើ​ជា​ថ្នាំ​ព្យាបាល ហើយ​បច្ចុប្បន្ន វា​គឺ​ជា​អាហារ​ដ៏​ពេញ​និយម​បំផុត សម្រាប់​មនុស្ស​នៅ​ទូទាំង​ពិភពលោក។ មិន​តែ​ប៉ុណ្ណោះ សូកូឡា​ខ្មៅ (រសជាតិ​ល្វីង) ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ដល់​សុខភាព​របស់​យើង។

 

មិន​នឹក​ស្មាន​ សូកូឡា​ខ្មៅ​១​ដុំ មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​នេះ​សោះ​!

 

ខាងក្រោម​នេះ គឺ​ជា​អត្ថប្រយោជន៍​ទាំង​១៥ ដែល​បាន​មក​ពី​សូកូឡា​ខ្មៅ៖

 

ក្រោយ​ទទួលទាន​សូកូឡា​ខ្មៅ ១០​នាទី៖

១) ធ្វើ​ឲ្យ​អារម្មណ៍​ប្រសើរ​ឡើង និង​មាន​កម្លាំង

២) ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ខួរក្បាល មាន​ភាព​ប្រសើរ​ឡើង និង​ពង្រីក​សរសៃ​ឈាម

៣) កាត់​បន្ថយ​សម្ពាធ​ឈាម

៤) ការពារ​ធ្មេញ

 

ក្រោយ​ទទួលទាន​សូកូឡា​ខ្មៅ ៣០​នាទី៖

៥) ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ក្អក

៦) ការពារ​ស្បែក​ពី​កំដៅ​ព្រះអាទិត្យ

៧) ផ្តត់​ផ្គង់​រាង​កាយ​យើង ជា​មួយ​នឹង​វីតាមីន (PP, B1, B2, E) និង សារធាតុ​ចិញ្ចឹម (កាល់ស្យូម, ម៉ាញេស្យូម, សូដ្យូម, ប៉ូតាស្យូម, ផូស្វ័រ, ជាតិ​ដែក)

 

ក្រោយ​ទទួលទាន​សូកូឡា​ខ្មៅ ២-៣​ថ្ងៃ៖

៨) ការពារ​រោគ​ទឹក​នោម​ផ្អែម

៩) កាត់​បន្ថយ​ការ​ថប់​អារម្មណ៍

១០) កាត់​បន្ថយ​ចំណង់​រសជាតិ​ផ្អែម

 

ទទួលទាន​ជា​ប្រចាំ

១១) កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង

១២) លាង​សម្អាត​សរសៃ​ឈាម

១៣) បង្កើន​កម្រិត​ឈ្លាសវៃ

១៤) ពន្យឺត​ភាព​ចាស់

១៥) ធ្វើ​ឲ្យ​ក្មេង​សប្បាយ​ចិត្ត

 

ចំណាំ៖

– ជ្រើសរើស​សូកូឡា ដែល​ផ្ទុក​កាកាវ ៧០​ភាគរយ ឬ​ច្រើន​ជាង​នេះ

– ទទួលទាន ២ ទៅ ៣ដុំ ក្នុង​មួយ​ថ្ងៃ

– អ្នក​មាន​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម មិន​គួរ​ទទួលទាន​ឡើយ

 

ប្រែសម្រួល ៖ សេង ឡុង

ប្រភព ៖ brightside