ទិន ហ្វី និងShu Qi ជាប់​​ឈ្មោះ​ចាក់​​អ្នក​មាន​គុណ​របស់​ខ្លួនពី​ក្រោយ​ខ្នង

បើ​ទោះ​ជា​មាន​ឈ្មោះ​ល្បី​ដោយ​សារ​មនុស្ស​ទាំង​នេះ​ក៏​ពិត​មែន តែ​នៅ​ពេល​ចាប់​ផ្ដើម​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង ទាំង​ទិន ហ្វី និងShu Qi សុទ្ធ​តែ​បែរ​មក​ចាក់​​​អ្នក​មាន​គុណ​របស់​ខ្លួន​វិញពីក្រោយ​ខ្នង។

 

ទិន ហ្វី និងShu Qi ជាប់​​ឈ្មោះ​ចាក់​​អ្នក​មាន​គុណ​របស់​ខ្លួនពី​ក្រោយ​ខ្នង

ទិន ហ្វី និងអ្នកដឹកនាំរឿង Danny Lee

 

កាល​មិន​ទាន់​មាន​ឈ្មោះ​ល្បី តារា​សម្ដែងStephen Chow មាន​សំណាង​ត្រូវ​បាន​អ្នក​ដឹកនាំ​រឿង Danny Lee ប្រគល់​ឲ្យ​តួ​ឯក​ក្នុង​ភាពយន្ត “Final Justice”។ ដោយ​សារ​ឱកាស​នេះ​ដែរ ស្ដេច​កំប្លែង​ហុងកុង​បាន​ឈ្នះ​ពាន​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ “Golden Horse” ហើយ​នេះ​ក៏​ជា​ទំព័រ​ថ្មី​នៃ​ជីវិត​របស់​តួ​នេះ​ដែរ។ យ៉ាងណាក៏ដោយ ក្រោយ​ពេល​មាន​កេរ្តិ៍​ឈ្មោះ តួ​រឿង”តុលាការ​មុខ​ដែក” បែរ​ជា​មិន​ទុក​មុខ​ឲ្យ​អ្នក​មាន​គុណ​របស់​ខ្លួន​ទៅ​វិញ។ ទិន ហ្វី​តែង​ទារ​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​រាល់​ពេល​បាន​អ្នក​ដឹក​នាំ​រឿង Danny អញ្ជើញ​ម្ដងៗ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ តារា​វ័យ​៥៤​ឆ្នាំ​ថែម​ទាំង​បាន​រិះគន់​រឿង​របស់​អ្នក​ដឹក​នាំ​ខាង​លើ​ថា​ភ្លាវ គ្មាន​ជាតិ​ចូវ​ទៀត​ផង។

 

ទិន ហ្វី និងShu Qi ជាប់​​ឈ្មោះ​ចាក់​​អ្នក​មាន​គុណ​របស់​ខ្លួនពី​ក្រោយ​ខ្នងShu Qi និងអ្នកគ្រប់គ្រង Wan Tien

 

នៅ​ក្នុង​អាជីព​សម្ដែង​របស់​ខ្លួន Shu Qi ទទួល​គុណ​ពី​មនុស្ស​២រូប​គឺ​អ្នក​ដឹក​នាំ​រឿង Wong Jing និង​អ្នក​គ្រប់គ្រង Wan Tien។ អ្នក​គ្រប់គ្រង Wan Tien ក៏​ជា​បុគ្គល​ដែល​ណែនាំ​តួ​រឿង “Transporter” ឲ្យ​ស្គាល់​អ្នក​ដឹកនាំ Wong Jing ផង​ដែរ។ គួរ​ឲ្យ​សោកស្ដាយ ចំណង​មិត្តភាព​របស់​អ្នក​ទាំង​២​ត្រូវ​បាន​ប្រេះ​ឆា​ទាំង​ស្រុង​នៅ​ពេល Shu Qi របូត​ឱកាស​សម្ដែង​តួឯក​ក្នុង​ភាពយន្ត “Crouching Tiger, Hidden Dragon”។ ស្រី​ស្អាត​វ័យ​៤០​ឆ្នាំ​បាន​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​គ្រប់គ្រង​របស់​ខ្លួន​ថា ដោយ​សារ​តែ​លោក​ទើប​នាង​មិន​អាច​លេង​រឿង​នេះ​បាន ហើយ​នាង​ក៏​បាន​ស្ដី​ឲ្យ Wan Tien ថា​ជា​មនុស្ស​គ្មាន​បាន​ការ​ដែរ៕

 

ចុចអាន៖គយគន់​សម្រស់​របស់​អតីត​​មិត្ត​ស្រី​ទិន ហ្វី ក្រោយ​២០​ឆ្នាំ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing