អធិរាជ​បេះដូង (ភាគទី១១)

ភាគ​ទី​១១

​និពន្ធ​នាយក​នៅ​ស្ងៀម តែ​គេ​ដឹង​ចិត្ត​ខ្លួនឯង​ស្រេច​ហើយ​ថា គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​មក​បដិសេធ​ជាមួយ​នារី​ស្ដុកស្ដម្ភ​ម្នាក់​នេះ​នោះ​ទេ ។ គេ​ពិតជា​មាន​ចេតនា​ទៅ​ជួប​នាង​ ដើម្បី​ចង់​ដឹង​ពី​ប្រធានបទ​សំខាន់​ពី​ក្រោយ​កែវ​កាហ្វេ​នោះ​ ប៉ុន្តែ​គេ​នៅ​ស្ងៀមស្ងាត់​រង់ចាំ​សកម្មភាព​បន្ត​របស់​នាង​ហើយ​ភាព​ស្ងាត់ស្ងៀម​របស់​គេ​រមែ​ង​មាន​ឥទ្ធិពល​ក្នុង​ការ​ទាក់ទាញ​ភេទ​ផ្ទុយ​បាន​យ៉ាង​ប្រសើរ​។

«​ខ្ញុំ​ចាំ​លោក​នៅ Coffee 31​ ទល់មុខ​ការិយាល័យ​លោក !​ ម៉ោង​៣​រសៀល​នេះ​»
​សូម្បី​តែ​កន្លែង​ខ្លួន​នៅ​ឯណា​ក៏​នាង​ដឹង​?
​សូ​ត្រា​ងើប​មុខ​ភ្លាម​សម្លឹង​ទៅ​ហាង​កាហ្វេ​៣១​ ដែល​ន​នៅ​ទល់​នឹង​មុខ​ទាំង​ចិត្ត​សង្ស័យ​ភ្លែត​ថា នាង​អាច​ថា​កំពុង​នៅ​ឯណា​ក្បែរៗ​នេះ ​ផង​ក៏​ថា​បាន​។​
​ទោះ​យ៉ាង​ណា និពន្ធ​នាយក​ធ្វើ​ឫក​ខែងរ៉ែង​តប​វិញ​៖
«​អូ​ខេ ត្រឹម​ញ៉ាំ​កាហ្វេ ខ្ញុំ​អត់​ខ្លាច​ទេ​!​ តែ​ខ្ញុំ​អត់​ចង់​ញ៉ាំ​នៅ​ហ្នឹង កូនចៅ​ខ្ញុំ​គេ​អាច​យល់​ខុស ពី​ភាព​ឯករាជ្យ​គ្មាន​លំអៀង​របស់ខ្ញុំ​»
«​លោក​និយាយ​កន្លែង​មក​អ៊ីចឹង​!»

 

​នាង​ពិត​ជា​រហ័សរហួន​សម​នឹង​ចរិត​ពួក​អ្នក​រកស៊ី​ តែ​មិន​សម​អី​បន្តិច​នឹង​វ័យ​របស់​នាង​។​
​ខៀវ​សូ​ត្រា​ញញឹម​នឹង​បរិយាកាស​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​នេះ ​មុន​ពេល​ប្រាប់​នាង​ពី​កន្លែង​ដែល​ត្រូវ​ទៅ​ហើយ​បក​មក​រក​ការិយាល័យ​វិញ​។​
«​បង​ត្រា​! ​ខ្ញុំ​ចង់​ចេញ​ទៅ អាជ្ញាធរ គ្រប់គ្រង​ធនធានធម្មជាតិ! ​គេ​ប្រកាស​ធ្វើ​សន្និសីទ​កាសែត​រឿង​Red Index! ខ្ញុំ​មាន​សំណួរ​ច្រើន!»

 

​នាង​ថា​ហើយ​ដើរ​ចេញ​បញ្ច្រាស​ទៅ​ខាង​ក្រៅ​បន្ទប់​ ប៉ុន្តែ​ខៀវ​សូ​ត្រា​និយាយ​ពី​ក្រោយ​នាង៖
«​មិញ សោភ័ណ​ដាមិ​កា​ខល​មក​!»
​ពេជ្រ​ដា​ណែន​ពិត​ជា​បាន​ស្គាល់​ចំណាំ​មនុស្ស​ស្រី​ដែល​មានឈ្មោះ​ដ៏​វែង​នេះ​ពិតមែន​។ នាង​ឈប់​ជំហាន​ហើយ​បែរ​ត្រឡប់​ក្រោយ​ភ្លេច​ចោល​ភាព​ប្រញិបប្រញាប់​របស់​ខ្លួន​។​
​ទោះ​យ៉ាងណា​សំឡេង​នាង​ ហាក់​ថមថយ​កម្លាំង ​ព្រោះ​នាង​ខ្សឹប​សួរ​មិន​ចង់​ឱ្យ​ឮ​ដល់​អ្នក​ផ្សេង​៖
«​អគ្គនាយក​ Red index?»

 

ចុច​អាន​បន្ត…

 

អធិរាជ​បេះដូង (ភាគទី១១)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ