​គួរ​ហាត់ប្រាណ​ដែរ​ទេ នៅពេល​កំពុង​តែ​ឈឺ​អញ្ចឹង​?

​គួរ​ហាត់ប្រាណ​ដែរ​ទេ នៅពេល​កំពុង​តែ​ឈឺ​អញ្ចឹង​?

​មែន​ហើយ វា​ដូចជា​មិន​មាន​ចម្លើយ​ណាមួយ​ពិត​ប្រា​ក ចំពោះ​សំណួរ​នេះ​ទេ ព្រោះ​ថា​ការសម្រេចចិត្ត គួរតែ​ផ្អែក​ទៅលើ​ស្ថានភាព​ជាក់ស្តែង ទើប​ត្រូវ​ជាង​។ ឧទាហរណ៍ អ្នក​នៅ​តែ​អាច​ហាត់ប្រាណ​បាន​ដដែល បើសិន​ជា​អ្នក​គ្រាន់តែ​ផ្តាសាយ​ធម្មតា ប៉ុន្តែ បើសិន​ជា​អ្នក​មាន​អាការៈ​ក្តៅ​ខ្លួន​ទៀត​នោះ វា​គួរតែ​ដល់​ពេល​ផ្អាក​សិន​ហើយ​។

​នេះ​ដោយសារ​តែ​ការ​ក្តៅខ្លួន អាច​ក្លាយទៅជា​កត្តា​នាំឲ្យ សកម្មភាព​ដែល​អ្នក​ត្រូវធ្វើ មាន​ដែន​កំណត់​ច្រើន​។ បើសិន​ជា​មនុស្ស​ម្នាក់ ត្រូវការ​ហាត់ប្រាណ​ទាំង​ក្តៅខ្លួន​អញ្ចឹង នោះ​គេ​អាច​នឹង​ប្រឈម​នឹង​ជំងឺ​នោះ កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ​ទេ​។

ក្បួន​មួយទៀត ទាក់ទង​នឹង​ការ​ហាត់ប្រាណ​ដែរនោះ​គឺថា ចូរ​ហាត់ប្រាណ​តែ​នៅ​ពេល​អ្នក​អាច​ធ្វើ​បាន​ប៉ុណ្នោះ​។ យ៉ាងណាមិញ មាន​អ្នកខ្លះ​និយាយថា ពួកគេ​បែរជា​ចង់​ឈឺ​ធ្ងន់​ជាង​មុន បើសិនជា​មិន​បាន​ហាត់ប្រាណ​មួយ​ថ្ងៃ តែ​បើ​សិន​ជា​អ្នក កំពុងតែ​មាន​អាការៈ​ក្តៅខ្លួន ហើយ​ផ្តាសាយ​ទៀត នោះ​អ្នក​គួរតែ​យក​ក្បាល​គេង​លើ​ខ្នើយ​វិញ ចៀស​ជាង​ការបញ្ចេញ​ញើស​។​

បើសិន​ជា​អ្នក​ក្អក​តិចតួច ហើយ​ដកដង្ហើម​ធម្មតា និង​មិន​មាន​អារម្មណ៍​ថា​អត់​ស្រួល​ខ្លួន​ក្រោយ​ពី​លេបថ្នាំ​មួយ​គ្រាប់​ពីរ​ហើយ​នោះ វា​ពិតជា​មិន​មាន​បញ្ហា​ឡើយ​ក្នុងការ​ហាត់ប្រាណ​។ ប៉ុន្តែ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​តឹង​ទ្រូង និង​មិន​អាច​ដកដង្ហើម​បាន​ស្រួល​ទេ ចូរ​កុំ​ធ្វើ​វា​ទៀត​អី​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង​ សុខសៀន
ប្រភព៖ wellnessbin

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។