Liverpool និង​ Man Utd ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី ៨

ក្រុម​ធំ​២​របស់​អង់គ្លេស​ហង្ស​ក្រហម​ Liverpool បាន​ត្រឹម​ស្មើ​គ្នា ០-០ ប៉ុណ្ណោះ​ជាមួយ​ Manchester United ក្នុង​ជំនួប​ Red War សប្ដាហ៍​ទី​៨​នៃ​ក្របខ័ណ្ឌ​ Premier League។

 

Liverpool និង​ Man Utd ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី ៨

 

ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ប្រមាណ​៥៣០០០នាក់​ ក្រុម​ទាំង​២​មាន​ឱកាស​វាយ​លុក​គ្នា​ទៅ​វិញ​ទៅ​មក​តែ​មិន​បាន​សម្រេច​ពិសេស​ Liverpool មាន​ឱកាស​ច្បាស់​ៗ​ចំនួន​២​បាល់​តាម​រយៈ​ការ​ស៊ុត​ក្នុង​ប្រអប់​របស់​ ខ្សែ​បម្រើ​ Emre Can និង​ស៊ុត​ពី​ចម្ងាយ​របស់​ Coutinho ប៉ុន្តែ​អ្នក​ចាំទី​ឆ្នើម​ De Gea របស់ Man United ជួយ​សង្គ្រោះ​បាន​ទាំង​២​ដង។

 

ឆ្លង​កាត់​លទ្ធផល​នេះ​ Liverpool រក្សា​ចំណាត់​ថ្នាក់​លេខ​៤​ដដែល​ក្នុង​តារាង​មាន​ ១៧​ពិន្ទុ​ ខណៈ Man United ឈរ​លេខ ៧​មាន​១៤​ពិន្ទុ​។ កំណត់​ត្រា​នេះ​មិន​ល្អ​នោះ​ទេ​សម្រាប់​ Mourinho បើ​ធៀប​នឹង​រដូវ​កាល​ចាស់​ក្រោម​ការ​ដឹក​នាំ​របស់​ Louis van Gaal ៨​ប្រកួត​ពួក​គេ​អាច​រក​បាន​១៦​ពិន្ទុ៕

 

Liverpool និង​ Man Utd ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី ៨

 

Liverpool និង​ Man Utd ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី ៨

 

Liverpool និង​ Man Utd ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី ៨

 

Liverpool និង​ Man Utd ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី ៨

 

Liverpool និង​ Man Utd ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី ៨

 

Liverpool និង​ Man Utd ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី ៨

 

Liverpool និង​ Man Utd ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី ៨

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC