អគ្គិភ័យ ឆេះ​មន្ទីរពេទ្យ​មួយ​នៅ​ឥណ្ឌា អ្នកជំងឺ​ស្លាប់ និង​រង​របួស ជាង​១០០​នាក់

យ៉ាង​ហោច​ណាស់ មាន​អ្នក​ជំងឺ ចំនួន ១៩​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត ដោយសារ​តែ​ការ​ស្ទះ​ដង្ហើម និង​មនុស្ស​ជាច្រើន​ទៀត រង​របួស​ធ្ងន់ បន្ទាប់​ពី​មាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ ចេញ​ពី​បន្ទប់ ICU និង OT នៃ​មន្ទីរពេទ្យ «Institute of Medical Sciences and Sum Hospital» ស្ថិត​ក្នុង​រដ្ឋធានី Bhubaneswar រដ្ឋ Odisha ប្រទេស​ឥណ្ឌា កាល​ពី​វេលា​ម៉ោង ៧​យប់ ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​តុលា ឆ្នាំ​២០១៦។

 

អគ្គិភ័យ ឆេះ​មន្ទីរពេទ្យ​មួយ​នៅ​ឥណ្ឌា អ្នកជំងឺ​ស្លាប់ និង​រង​របួស ជាង​១០០​នាក់

 

ជន​រងគ្រោះ​ប្រមាណ​ជា ១០០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ជាច្រើន​កន្លែង​ខុសៗ​គ្នា នៅ​ទូទាំង​ទីក្រុង។

 

ប្រធាន​រដ្ឋមន្ត្រី នៃ​រដ្ឋ Odisha លោក Naveen Patnaik បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ឧបទ្ទវហេតុ​នេះ។ ជាង​នេះ​ទៅ​ទៀត លោក Patnaik បាន​ប្រកាស​ថា ជន​រងគ្រោះ​ទាំង​អស់ នឹង​ទទួល​បាន​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ។

 

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាប​ឆេះ​នោះ មាន​ការ​ចូល​រួម​ជួយ​សង្គ្រោះ ពី​រថយន្ត​សង្គ្រោះ​បន្ទាន់ ចំនួន​១៥​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង រួម​ទាំង​អ្នក​ពន្លត់​អគ្គិភ័យ ប្រមាណ​ជា ១២០​នាក់ ដោយ​ចំណាយ​ពេល​អស់ ជាង​២​ម៉ោង ទើប​អាច​គ្រប់គ្រង​ស្ថានភាព​បាន។

 

គួរ​រំលឹក​ថា កាល​ពី​ឆ្នាំ​២០១១ មនុស្ស​ចំនួន ៨៩​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាប​ឆេះ មន្ទីរពេទ្យ​មួយ​កន្លែង នៅ​ភាគ​ខាងកើត នៃ​ទីក្រុង Kolkata ប្រទេស​ឥណ្ឌា៕

 

អគ្គិភ័យ ឆេះ​មន្ទីរពេទ្យ​មួយ​នៅ​ឥណ្ឌា អ្នកជំងឺ​ស្លាប់ និង​រង​របួស ជាង​១០០​នាក់

 

អគ្គិភ័យ ឆេះ​មន្ទីរពេទ្យ​មួយ​នៅ​ឥណ្ឌា អ្នកជំងឺ​ស្លាប់ និង​រង​របួស ជាង​១០០​នាក់

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ indianexpress