ដួង វិរៈ​សិទ្ធ៖ «ខ្ញុំ​មិន​ដែល​គិត​ស្រ​មៃ​ថា បាន​កាន់​ពាន​រង្វាន់ ក្នុង​កម្ម​វិ​ធី I am A Singer Cam​bo​dia នោះ​ទេ»

(ភ្នំពេញ)៖ ទីបំផុត កម្មវិធី «I Am a singer Cambodia» បានរកឃើញម្ចាស់ពាន​ហើយ គឺលោក ដួង វីរៈសិទ្ធ ដែលជាតារាចម្រៀងប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ ​បានជាប់ជាជ័យលាភី ក្នុងរដូវកាលនេះ ខណៈកម្មវិធីមានរយៈពេល​១៣សប្ដាហ៍ ហើយមាន៦ជុំ និងមានវិញ្ញាសារចម្រៀងជាច្រើនដូចជា បទចម្រៀងផ្ទាល់ខ្លួន បទចម្រៀងញាក់ បទចម្រៀងស្រី តែអ្នកចម្រៀងប្រុសចច្រៀង បទចម្រៀងយីកេ ​ល្ខោនបាសាក់ និងវិញ្ញសារចុងក្រោយ គឺច្រៀងជាមួយ​តារាចម្រៀង អាជីពផ្ទាល់តែម្ដង​។

នៅវគ្គចុងក្រោយ លោក ដួង វិរៈសិទ្ធ បានប៉ះជាមួយ លោក ឯក ស៊ីដេ តារាចម្រៀងសំឡេងផ្អែម​​ពីរោះ បែបគ្រលួច​ ហើយអ្នកទាំងពីរច្រៀងបានល្អឥតខ្ចោះ ក្នុងបទចម្រៀង «ស្នេហ៍ស្រីង៉កង» ដែលបទចម្រៀងដ៏ល្បីល្បាញ កាលពីលោក ឯក ស៊ីដេ បានចូលសិល្បៈដំបូងៗ​។ លោក ដួង វីរៈសិទ្ធ មានគ្រូភ្លេង តាមបង្ហាត់បង្ហាញតែម្នាក់គត់ គឺលោក ម៉ម មិថុនា ដែលបានបង្រៀនលោក​ តាំងពីវគ្គដំបូងៗ រហូតដល់សប្ដាហ៍ចុងក្រោយ ហើយមានទាំងបង្ហាត់ឲ្យលោក វិរៈសិទ្ធ ចេះផ្លុំខ្លុយ ថែមទៀតផង​។

លោក ដួង វីរៈសិទ្ធ បាននិយាយថា «ការកាន់ពាន ជាអ្វីដែលលោកមិនធ្លាប់ស្រមៃ ទាល់តែសោះ ពិសេសក្នុងកម្មវិធីនេះ ផ្ទាល់តែម្ដង ព្រោះ តារាចម្រៀងក្នុងកម្មវិធី មានសមត្ថភាពគួរឲ្យញាក់សាច់ណាស់ ដូចជា លោក ហ្សូ​ណូ, កញ្ញា សួស វីហ្សា, កញ្ញាផន ស្រីខួច ជាដើម សុទ្ធតែមានដើមទុននៃសំឡេងដ៏អស្ចារ្យ ពិសេសពួកគាត់ ប្រឡូកសិល្បៈយូរមកហើយ»។

តារាចម្រៀង ដួង វិរៈសិទ្ធ បានថ្លែងបន្តថា «លោក​គិតថា ចូលរួមកម្មវិធីគ្រាន់តែកំដរគេប៉ុណ្ណឹង ហើយខ្លាចតែមិនដល់ជុំ ចុងក្រោយផងក៏មិនដឹង តែមកពីអ្នកគាំទ្រលោក ទើប​មានថ្ងៃនេះ ព្រោះកម្មវិធីត្រូវឲ្យបោះឆ្នោត តាមប្រព័ន្ធទូរស័ព្ទ ហើយលោកជាតារា ដែលមានអ្នកបោះឆ្នោតឲ្យច្រើន ស្ទើរតែរាល់សប្ដាហ៍ !»។

លោក ដួង វីរៈសិទ្ធ ថ្វីត្បិតតែមានពាន​ ក្នុងដៃ​ និងទទួលបានប្រាក់លើកទឹកចិត្ត​ច្រើនក៏ពិតមែន ក៏គេមិនអាចដឹងថា លោក​នឹងមានបទចម្រៀងច្រៀងច្រើនទៀត ឬយ៉ាងណាទេ ទោះបីលោកស្ថិតក្នុងផលិតកម្ម រស្មីហង្សមាស ហើយក៏ដោយ ។ លោក ដួង វីរៈសិទ្ធ ក៏ត្រូវបានមហាជនមួយចំនួន មិនសូវពេញចិត្ត ដោយសារតែហ្វេនលោកច្រើន ទើប​ជាប់ តែនេះជាលក្ខខ័ណ្ឌ នៃកម្មវិធីតម្រូវ ទើបលោកជាប់បានបានយ៉ាងងាយស្រួល។ បើសិនជាមានគណៈមេប្រយោគ លោកក៏មិនអាចកាន់ពានបានដែរ។ តែផ្ទុយពីនេះវិញ អ្នកគាំទ្របាននិយាយ លោក ដួង វិរៈសិទ្ធ ពិតជាមនុស្សមានសមត្ថភាព ខាងតន្ត្រីយ៉ាងពិតប្រាកដ ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ដួង វិរៈសិទ្ធ ​បញ្ជាក់ថា ការ​ចូល​រួម​ប្រ​កួត​​កម្ម​វិធី​ «I am A Singer Cambodia» គ្រាន់​តែ​ចង់​ដឹង​សមត្ថ​ភាព​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ។ គួររំលឹកផងដែរថា តារាចម្រៀងវ័យក្មេងសំឡេងពីរោះ ចេះថ្នម រូបស្រស់សង្ហា លោក ដួង វីរៈសិទ្ធ ត្រូវបានគេដឹងថា កំពុងតែស្ថិតក្នុងភាពជាបេក្ខជន ប្រកួតប្រជែង ក្នុងកម្មវិធីប្រឡងតារាចម្រៀងអាជីព «I am A Singer Cambodia» ហើយជាតារាចម្រៀងមួយដួង មានភាពទាក់ទាញខ្លាំងជាងគេ រៀងរាល់សប្ដាហ៍ ខណៈតែងតែមានសំឡេង នាំមុខតារាចម្រៀងអាជីពដទៃជានិច្ច។  តារាចម្រៀង ដួង វិរៈសិទ្ធ បានបង្ហើបពីអាថកំបាំងមួយចំនួន ដែលធ្វើឲ្យលោក កំពុងតែសំឡឹងឃើញ នូវភាពជោគជ័យ។

តារាចម្រៀង លេចធ្លោជាងគេប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ លោក ដួង វីរៈសិទ្ធ កម្រមានបញ្ហាជាមួយវិញ្ញាសារ ដែលអ្នករៀបចំកម្មវិធីដាក់ឲ្យណាស់ មិនថា ជាបទចម្រៀង បុរាណ,សម័យ រ៉ក់ យីកេ ឬល្ខោនបាសាក់ គឺលោកអាចធ្វើបានទាំងអស់ ពិសេសសំឡេងដ៏ពីរោះ ទាក់ទាញអ្នកគាំទ្រកាន់តែច្រើន ភាពទន់ភ្លន់ ដែលលោកចេះគោរពចាស់ទុំ បានថ្លែងអំណរគុណអ្នកនាង ម៉េង កែវពេជ្ជតា លើវេទិការតន្ត្រី ដែលឈ្នះចិត្តមហាជនទូទាំងប្រទេស។

លោក ដួង វីរៈសិទ្ធ បានថ្លែងប្រាប់ពីអាថ៌កំបាំង ដែលនាំឲ្យមានការគាំទ្រ ឈានមុខគេរាល់សប្ដាហ៍ តាមពិតកាលពីមុនប្រកួត លោកមិនដែលមានការជួបជុំ ជាមួយអ្នកគាំទ្រណាមួយមកពីមុនទេ ហើយក៏មិនមានក្រុមអ្នកគាំទ្រ ដូចតារាចម្រៀងដទៃដែរ ។ កាលពេលលោកប្រកួត គ្រប់ការសម្ដែង លោកក៏មិនមានអ្នកគាំទ្រច្រើន ទៅចូលរួមដែរ តែលោកពិតជាភ្ញាក់ផ្អើលខ្លាំងបំផុត ពេលដែលលោកជាប់ ហើយនាំមុខគេរាល់សប្ដាហ៍ លោកគ្រាន់តែគិតថា មកប្រកួតដើម្បីបង្ហាញពីសមត្ថភាព ក្នុងការច្រៀងរបស់លោកប៉ុណ្ណោះ ថាលោកអាចច្រៀងបាន ប្រភេទបទអ្វីខ្លះ ។ លោកនៅតែអរគុណសម្រាប់ទឹកចិត្ត ពុកម៉ែបងប្អូន លោកតាលោកយាយ ដែលចំណាយថវិកាបោះឆ្នោតឲ្យលោក មានសំឡេងនាំមុខ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload