​ចូរ​ស្វែងយល់​ពី​អាការៈ​រាករូស លើ​ក្មេង​អាយុ​ចាប់ពី​ចេះ​ដើរ​តេសតាស​ឡើងទៅ​

​ចូរ​ស្វែងយល់​ពី​អាការៈ​រាករូស លើ​ក្មេង​អាយុ​ចាប់ពី​ចេះ​ដើរ​តេសតាស​ឡើងទៅ​

​ក្មេង​តូច​ខ្លាំង​អាយុ​ចន្លោះ​ពី ១ ទៅ ៥ ឆ្នាំ ដែល​បន្ទោរ​បង់​ញឹក មាន​ក្លិនស្អុយ​ខ្លាំង រា​ក ប្រហែលជា​អាច​សម្គាល់​ដឹង អំពី​អាហារ​ដែល​គេ​ញ៉ាំ​បាន​ហើយ​ដូចជា ការ៉ុត និង​ផ្លែ​សារី​។ ជាធម្មតា ក្មេង​ទាំងនេះ ច្រើន​តែ​មាន​សុខភាព​ល្អ​ពេញលេញ និង​លូតលាស់​ធម្មតា ប៉ុន្តែ គ្រូពេទ្យ​ពិតជា​មិន​អាច​រកឃើញ មូលហេតុ​នាំ​ឲ្យ​រាក​បានទេ​។ ដោយ​ការ​រាក​ប្រភេទ​នេះ​ហៅថា Toddler Diarrhea​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ចូរ​ទាក់ទង​គ្រូពេទ្យ​ភ្លាម បើសិនជា ៖

  • ​កូន​រាក និង​ក្អួត​ក្នុងពេល​តែមួយ​
  • ​កូន​រាក​សុទ្ធ​តែ​ទឹក មាន​ឈាម ឬ​រាក​យូរ​ជាង​ពីរ​ទៅ​បី​ថ្ងៃ​
  • ​កូន​មាន​អា​ការៈឈឺ​ពោះ​ធ្ងន់ធ្ងរ ឬ​ជាប់​រហូត​។​

​ដោយឡែក ការ​រាករូស​នេះ ច្រើន​តែ​មិនមែន​ជា​មូលហេតុ ដែល​ត្រូវ​បារម្ភ​នោះ​ទេ​។ អ្នក​គ្រាន់តែ​ឲ្យគេ​ញ៉ាំ ទឹក​ធម្មតា​ឲ្យបាន​ច្រើន ដើម្បី​ជំនួស​រាល់​ជាតិ​ទឹក​ដែល​បាត់បង់ ប៉ុន្តែ ចូរ​ឲ្យគេ​ញ៉ាំ​អាហារ​បន្ថែម នៅពេលដែល​គេ​ចង់​ញ៉ាំ​ទៅបាន​ហើយ​។​

​មិន​ត្រូវឲ្យ​គេ​ញ៉ាំ​ទឹក​ផ្លែឈើ ឬ​ផ្លែឈើ​ដែល​កិន​ទេ ព្រោះ​វា​អាច​នាំ​ឲ្យ​រា​កទៀត​បាន​។​

ថ្នាំ​ទប់ស្កាត់​ការ​រាករូស អាច​ផ្តល់​ផល​គ្រោះថ្នាក់​ដល់​កូន​បាន ដូច្នេះ​មិន​ត្រូវឲ្យ​គេ​ប្រើ​ឡើយ ប៉ុន្តែ ការឲ្យ​គេ​ញ៉ាំ​ទឹកច្រើន​វិញ ទើប​ជា​មធ្យោបាយ​ដ៏​ល្អ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។