អាជ្ញាធរខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងកត់កន្ទុយលេខ នៅសង្កាត់បឹងទំពុន ចាប់ខ្លួន២នាក់ ប្តី-ប្រពន្ធ ដកហូតប្រាក់ជិត៧ម៉ឺនដុល្លារ

(ភ្នំពេញ)៖ អ្នករកស៊ីអាជីពខាងកត់កន្ទុយលេខ២នាក់ ប្តី-ប្រពន្ឋ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ នៅវេលាម៉ោង២រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ចុះបង្ក្រាប និងចាប់ខ្លួនស្ថិតនៅផ្ទះលេខ៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងកត់ឆ្នោតនេះ ដឹកនាំដោយលោក ចែ សុង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ​សហការជាមួយកម្លាំង​នគរបាលខណ្ឌ និងប៉ុស្តិ៍បឹងទំពុន ។

លោក ឌី រ័ត្នខេមរុណ បានឱ្យដឹងថា អ្នករកស៊ីកត់កន្ទុយលេខ ដែលត្រូវបានឃាត់ខ្លួនមាន ឈ្មោះ ញឹម កុសល ភេទប្រុស អាយុ៤៦ឆ្នាំ និងប្រពន្ឋ ស្នាក់នៅផ្ទះកើតហេតុ ។ ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចរឹបអូស បានវត្ថុតាងរួមមាន៖ ប្រាក់ជិត៧ម៉ឺនដុល្លារ និងសម្ភារពាក់ព័ន្ធកត់ឆ្នោតមួយចំនួនធំទៀត ។ លោកបានបន្ដឱ្យដឹងទៀតថា នៅចំពោះ មុខសមត្ថកិច្ចបុរសឈ្មោះ ញឹម កុសល បានឆ្លើយសារភាពថា ខ្លួនបានកត់កន្ទុយ លេខនេះយកទៅឱ្យមេឆ្នោតធំបន្ដទៀត។

ប្រជាពលរដ្ឋបានស្វាគមន៍ចំពោះចំណាត់ការនៃការបង្ក្រាប អ្នកកត់កន្ទុយលេខ ប៉ុន្ដែមិនសូវសប្បាយចិត្ដ និងសូមឲ្យបង្ក្រាបដូចភ្លៀងរលឹម។ ពលរដ្ឋដែលមិនសប្បាយចិត្ដនឹងល្បែងកន្ទុយលេខ បានបន្ដថា បច្ចុប្បន្ននេះល្បែងកន្ទុយលេខ នៅក្នុងសង្កាត់បឹងទំពុនទាំងមូលចាប់ កំពុងកក្រើកខ្លាំងល្បែងកន្ទុយលេខ តែអាជ្ញាធរពាក់ព័ន្ធមួយចំនួនមិន បានមានវិធានការនោះទេ ហើយថែម ទាំងមន្ដ្រីខ្លះទៀតកំពុងងុបងុលនឹងល្បែង កន្ទុយលេខនេះដែរ។ ប្រជាពលរដ្ឋសំណូមពរ ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគួរ តែកម្ចាត់ និងបង្ក្រាបល្បែងស៊ីសង កន្ទុយលេខមិនថា តូចធំដើម្បីធានា គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 ។ ស្ត្រីម្នាក់ដើរកត់កន្ទុយលេខតាមផ្ទះ និងតាមហាងកាហ្វេ ស្រាប់តែត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខ ណ្ឌឫស្សីកែវ បង្ក្រាបនិងឃាត់ខ្លួន ដែលត្រូវគេរិះគន់សមត្ថកិច្ចថា ចាប់បានតែអ្នកកត់តូចតាច រីឯមេធំៗ បើកដំណើរការយ៉ាងរលូន។

ការឃាត់ខ្លួនស្ត្រីកត់កន្ទុយលេខខាងលើនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ បានបញ្ជាក់ថា ការបង្ក្រាបករ ណីល្បែងកន្ទុយលេខនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងមួយចំនួនដូចជា៖ក្រដាសកត់ឆ្នោតមួយចំនួន ប៊ិច២ដើម កាស្យូគិតលេខ១ បន្ទាត់១ និងថវិកាចំនួន៣ម៉ឺនរៀល ។

មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែបានបន្តទៀតថា ស្ត្រីត្រូវឃា ត់ខ្លួនឈ្មោះទេស ស៉ីថាត អាយុ៣០ឆ្នាំ មានមុខរបរលក់ដូរ និងឆ្លៀតកត់កន្ទុយលេខកំបិចកំប៉ុកប៉ុណ្ណោះ ស្នាក់នៅផ្ទះ លេខ៥៥៥ ផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ ខណ្ឌ ឬស្សី កែវ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត