Sevilla ជឿជាក់ខ្ពស់ មុននឹងជួប Zagreb នៅរាត្រីនេះ

ក្រោយពីបានបញ្ចប់ការរង់ចាំអស់រយៈពេល១៧ខែសម្រាប់ការប្រកួតជ័យជម្នះក្រៅដីក្នុងការប្រកួតក្របខ័ណ្ឌ La Liga ក្រុម Sevilla នឹងសម្លឹងរកភាពរីករាយមួយផ្សេងទៀតនៅលើទឹកដីក្រុម Dinamo Zagreb នៅរាត្រីនេះ ដើម្បីបោះជំហានដ៏ធំមួយឆ្ពោះទៅកាន់ក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ។

Sevilla

ការទទួលជ័យជម្នះជាលើកទី១ក្នុងការប្រកួតក្រៅដីជាលើកទី២៣ ពោលគឺក្នុងលទ្ធផល ៣-២ នៅលើទឹកដីក្រុម Leganes កាលពីថ្ងៃសៅរ៍ បានធ្វើឲ្យក្រុម Sevilla ឡើងឈរក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាងក្រខ័ណ្ឌ La Liga ដោយស្ថិតនៅចន្លោះក្រុម Real Madrid និង Barcelona ខណៈដែលពួកគេបានបន្តធ្វើបានយ៉ាងល្អក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Jorge Sampaoli។

ពួកគេក៏ទទួលបានលទ្ធផលល្អក្នុងការប្រកួតក្របខ័ណ្ឌ Champions League ផងដែរ ខណៈការដណ្តើមបានលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Juventus និងដណ្តើមបានជ័យជម្នះ ១-០ ក្នុងផ្ទះខ្លួនឯងលើក្រុម Lyon មានន័យថា ក្រុមរបស់លោក Lyon អាចនឹងឈ្នះកៅអីឈានទៅប្រកួតនៅវគ្គបន្ត ប្រសិនបើដណ្តើមបាន៦ពិន្ទុពីការប្រកួតពីរលើកជាប់ៗគ្នានៅពេលប្រកួតជាមួយនឹងក្រុម Zagreb ក្នុងពូល H។ លោក Jose Castro ប្រធានក្លិប Sevilla បានឲ្យដឹងកាលពីថ្ងៃចន្ទថា៖ «វាពិតជាការធ្វើដំណើរដ៏សំខាន់មួយ។

ប្រសិនបើឈ្នះនៅថ្ងៃអង្គារនេះ ហើយបន្ទាប់មកឈ្នះម្តងទៀតនៅលើទឹកដីខ្លួនឯង យើងនឹងស្ថិតនៅផ្លូវដ៏ល្អក្នុងពូលនេះ។ យើងកំពុងតែជួបពេលវេលាដ៏រីករាយនៅពេលនេះ។ យើងធ្វើបានល្អ ហើយយើងចាំបាច់ត្រូវតែរក្សាការផ្តោតអារម្មណ៍»។ ក្រុម Zagreb នឹងឈានទៅកាន់ការប្រកួតនេះ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ៣-០ និង ៤-០ ក្រោមស្នាដៃក្រុម Lyon និង Juventus ក្នុងការប្រកួតក្នុងពូល២លើកដំបូងរបស់ពួកគេ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

The post Sevilla ជឿជាក់ខ្ពស់ មុននឹងជួប Zagreb នៅរាត្រីនេះ appeared first on CamboSport.