សាត រស្មី ដាច់​ខាត​​ថត​តែ​តួ​ឯក

តារា​សម្តែង​ សាត រស្មី កំពុង​វាយ​លុក​ទីផ្សារ​ការងារ​សិល្បៈ​ខ្លាំង ​ក្រោយ​ជួប​រឿង​អាស្រូវ​ជាមួយ​អតីត​កីឡា​ប្រដាល់ ជៀស ស្រួច ក្នុង​នោះនាង​​ទទួល​បាន​តំណែង​តួឯក​បន្ត​បន្ទាប់​ ដែល​នាង​អះអាង​ថាមិន​ថត​តួ​រង​ឡើយ។

 

សាត រស្មី ដាច់​ខាត​​ថត​តែ​តួ​ឯក

 

លើក​ឡើង​បែប​នេះ​តួ​ឯក​ស្រី​ក្នុង​រឿង “ត្រកូល​អ្នក​ប្រដាល់” បញ្ជាក់​ថា​កន្លង​មក​នាង​ធ្លាប់​តែ​ថត​តួ​ឯក ជាក់​ស្តែងពេល​ផលិតករ​ហៅ​សម្តែង​ជា​តួ​រង នាង​មិន​ទទួល​ឡើយ។ មិន​មែន​​ប្រកាន់​តួ​ឯក ឬ រង​ទេ តែតួស្រី​ក្នុង​រឿង​ “ផ្ទះសសរកណ្តាល” ទើប​ក្រុង​ពាលី​កាល​ពីម្សិលមិញ​ ថា​មិន​ទម្លាប់​។

 

មក​ស្តាប់​ការ​រៀប​រាប់​បន្ថែម​ពី សាត រស្មី ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ​៖ ថា ម៉ាលីដា​