ជឿ ឬ មិនជឿ ! រៀបការ ក្រោយស្គាល់គ្នា ៧ ថ្ងៃ តាមប្រព័ន្ធអនឡាញ !

6 Videos


កាលពីពេលថ្មីៗនេះ បណ្តាអ្នកលេងអ៊ីនធឺរណេតជាច្រើន កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងលើរឿងស្នេហារបស់បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះ ។

ជឿ ឬ មិនជឿ ! រៀបការ ក្រោយស្គាល់គ្នា ៧ ថ្ងៃ តាមប្រព័ន្ធអនឡាញ !

បុរសរូបនេះត្រូវបានគេស្គាល់ឈ្មោះថា Pablo Putera Benua បានជួបនឹងមិត្តស្រីលោក ដែលជាតារាកំប្លែងឥណ្ឌូនេស៊ីឈ្មោះ Rey Utami តាមរយៈកម្មវិធី Tinder ដែលជាកម្មវិធីចាប់ដៃគូឲ្យ និង កំពុងល្បីនៅតាមបណ្តាប្រទេសជាច្រើន ។ គេបានដឹងថា អ្នកទាំងពីរបានសម្រេចចិត្តជួបមុខគ្នា នៅថ្ងៃដែលកម្មវិធីនេះចាប់គូឲ្យ ហើយនៅថ្ងៃបន្ទាប់ លោក Pablo បានទិញរថយន្តមួយគ្រឿងជូនមិត្តស្រីលោកតែម្តង ដែលរថយន្តនោះគឺប្រភេទ Honda HSV ។ នៅថ្ងៃទីបី លោក Pablo ក៏បានចំណាយលុយជិត ៥ សែនដុល្លារ ទិញនាឡិកាដ៏ទំនើបមួយជូននាង Rey ទៀត ។ ថ្ងៃទី ៤ លោក Pablo ក៏បានសុំនាងរៀបការ ហើយថ្ងៃទី ៥ អ្នកទាំងពីរក៏បានទៅជួប ឪពុកម្តាយទាំងសងខាង ។ នៅថ្ងៃទី ៦ អ្នកទាំងពីរបានរៀបចំគម្រោងរៀបការ ហើយថ្ងៃទី ៧ បន្ទាប់ពីស្គាល់គ្នា ពួកគេក៏បានរៀបការនឹងគ្នាតែម្តង ។ មហាជនជាច្រើនគិតថា តារាកំប្លែងស្រីរូបនោះ ប្រហែលជាព្រមរៀបការ ព្រោះតែភាពស្តុកស្តម្ភរបស់បុរសនោះ តែនាងបានចេញមុខបញ្ជាក់ថា នាងមិនមែនព្រមរៀបការព្រោះតែសម្ភារទាំងនេះនោះទេ តែដោយសារ Pablo បានបញ្ជាក់ពីទំហំក្តីស្រឡាញ់ដែលគេមានយ៉ាងច្បាស់ រហូតនាងជឿជាក់ ។

ជឿ ឬ មិនជឿ ! រៀបការ ក្រោយស្គាល់គ្នា ៧ ថ្ងៃ តាមប្រព័ន្ធអនឡាញ !

វាពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលដែលកំពុងត្រូវគេនិយាយបន្តគ្នា ហើយតើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ សម្រាប់ក្តីស្នេហ៍មហាលឿនដូចនេះ ?

ជឿ ឬ មិនជឿ ! រៀបការ ក្រោយស្គាល់គ្នា ៧ ថ្ងៃ តាមប្រព័ន្ធអនឡាញ !ជឿ ឬ មិនជឿ ! រៀបការ ក្រោយស្គាល់គ្នា ៧ ថ្ងៃ តាមប្រព័ន្ធអនឡាញ !

ថាវរិទ្ធ (ប្រភព ៖ ស្តុប)