គុណវិបត្តិ​នៃ​អ្នក​រាត្រីចរ

សម្រាប់​អ្នក​រាត្រី​ចរ​តែងតែ​មានពី​គុណវិបត្តិ​និង​គុណសម្បត្តិ​របស់វា​ដែលកាលពីម្សិលមិញ​នោះ​CAMBOMAG​ បាន​ចុះផ្សាយ​ពី​គុណសម្បត្តិ​របស់​វា​រួចទៅ​ហើយ។ អញ្ចឹង​សូម​តាមដាន​ពី​គុណវិបត្តិ​របស់​វា​ម្តង។
១. បញ្ហា​សុខភាព នេះ​គឺ​ជា​មូល​ហេតុ​ចំបង​ដែលអ្នកគួរតែជៀសវាង​ពីអ្នកដែល​ចូលចិត្ត​ធ្វើការ​ពេល​យប់​ដែល​អាចជាមូលហេតុ​បង្កើត​អោយ​មាន​បញ្ហា។ នៅ​ពេល​ដែល​អ្នកគេង​នៅកំឡុងម៉ោង​ដែល​រាង​កាយ​មិន​ត្រូវការ វា​នឹង​បង្កើត​អោយ​មាន​បញ្ហា​ចង្វាក់​បេះដូង​ខុស​ប្រក្រតី​និង​ស្ត្រេស។ មួយ​វិញទៀត​ប្រសិន​បើ​អ្នក​ធ្វើការ​ជាមួយ​កុំព្យូទ័រ​ទៀត​នោះ អ្នក​នឹង​ប្រឈម​នឹង​កើត​ជំងឺ​រោយ​ភ្នែក។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​សម្រាប់​អ្នក​ដែល​ធ្វើការ​យប់​ជ្រុល​ឬ​ដាច់​យប់​នោះ​នឹង​ប្រឈម​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​និង​ទឹកនោមផ្អែម។
២. គេង​មិន​គ្រប់គ្រាន់ ដោយ​សារ​តែ​ការ​គេង​មិន​គ្រប់គ្រាន់​នៅ​ពេល​យប់​នោះ​វា​ធ្វើ​អោយ​មាន​បញ្ហា​ដូចជា មាន​អារម្មណ៍​មិន​មូល ការ​ចងចាំ​បាត់បង់ និង រស់​មិន​បាន​យូរ។
៣. ក្រៀមក្រំ អ្នក​រាត្រី​ចរ​ភាគ​ច្រើន​មាន​បញ្ហា​សតិអារម្មណ៍​ដែល​អាច​ឈាន​ចូល​អស្ថិរភាព​ផ្លូវចិត្ត។
អញ្ចឹង​ហើយ​ធ្វើជា​អ្នក​រាត្រីចរ​តែងតែ​មាន​ពី​គុណវិបត្តិ​និង​គុណសម្បត្តិ​របស់​វា​ដែល​អ្នក​គួរ​តែ​ពិចារណា​ពី​ផល​ប៉ះពាល់​និង​ផល​ចំណេញ​របស់​វា។

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ stethnews

  • គុណវិបត្តិ​នៃ​អ្នក​រាត្រីចរ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កីឡា
Tags: