​៣​ចំណុច​​​ណែ​នាំ​ដោយ​គ្រូ​ពេទ្យ​ភ្នែក​​ ​សម្រាប់​​​អ្នក​ធ្វើ​ការ​​​សម្លឹង​​មើល​កុំព្យូទ័រ​​​យូរ​

បច្ចុប្បន្ន​ អ្នក​​ធ្វើ​ការ​​​​​​ជា​មួយ​​​កញ្ចក់​​កុំព្យូទ័រ​ ឬ​​អង្គុយ​អាន​ឯកសារ សៀវភៅ ដោយ​ត្រូវ​​ការ​សម្លឹង​មើល​ក្នុង​រយៈ​ពេល​យូរ​ ភាគ​ច្រើន​តែង​​បណ្ដាល​ឲ្យ​មាន​បញ្ហា​ឈឺ ស្រវាំង​​​ភ្នែក ឬ​អន់​ភ្នែក ក្លាយ​ជា​​​បញ្ហា​រ៉ាំ​រ៉ៃ​​​។ ឆ្លើយ​តប​នឹង​​​បញ្ហា​ទាំង​នោះ​ លោក​វេជ្ជបណ្ឌិត​ អៀ រស្មី​​​ ដែល​ជា​គ្រូ​ពេទ្យ​​ព្យាបាល​រោគ​ភ្នែក​នៃ​គ្លីនិក​​ឯកទេស​​​ភ្នែក ម៉េង រត្ន​នីន​ បាន​​ណែ​នាំ​​ចំណុច​មួយ​ចំនួន​ដើម្បី​ជា​ដំណោះ​ស្រាយ​។​​​​​​​​​​​​​​​​​​

 

​៣​ចំណុច​​​ណែ​នាំ​ដោយ​គ្រូ​ពេទ្យ​ភ្នែក​​ ​សម្រាប់​​​អ្នក​ធ្វើ​ការ​​​សម្លឹង​​មើល​កុំព្យូទ័រ​​​យូរ​

 

លោក​វេជ្ជបណ្ឌិត​បាន​​ប្រៀប​​​​ការ​​ប្រើ​​ភ្នែក​សម្លឹង​មើល​​​អេក្រង់​កុំព្យូទ័រ​​ ឬ​ការ​​​មើល​​​សៀវភៅ​សិក្សា​យូរ​ ដូច​ទៅ​នឹង​​រាង​កាយ​មនុស្ស​ដែល​បំពេញ​ការ​ងារ​​​យូរ​​ ធ្វើ​ឲ្យ​​​ហត់​អស់​កម្លាំង​។ ដូច​នេះ​​ នៅ​ពេល​ដែល​ភ្នែក​​សម្លឹង​មើល​​អ្វី​មួយ​យូរ​​​​​គឺ​បណ្ដាល​ឲ្យ​ភ្នែក​​រួយ​ ចុក​ និង​ស្ងួត។

 

​លោក​វេជ្ជបណ្ឌិត​ផ្នែក​រោគ​ភ្នែក​​​​​រូប​នេះ​ក៏​បាន​លើក​ឡើង​​៣​ចំណុច​ជា​ការ​ការពារ​ភ្នែក​ជៀស​​ពី​បញ្ហា​ខាង​លើ៖ ​​​​​​

 

១. កុំ​​សម្លឹង​មើល​អ្វី​យូរ​ពេក​៖ គួរ​ទុក​​រយៈ​ពេល​​​​ឲ្យ​ភ្នែក​សម្រាក​ខ្លះ​។ ក្នុង​រយៈ​ពេល​៤០​នាទី​គួរ​​សម្រាក​ភ្នែក​២០​នាទី​។ ​​​​
២. មើល​​​នៅ​កន្លែង​​​ដែល​មាន​ពន្លឺ​គ្រប់​គ្រាន់៖ (មិន​ភ្លឺ​ខ្លាំង​ពេក​ និង​​មិន​ខ្សោយ​ពេក)។​
៣. មើល​ក្នុង​​ចម្ងាយ​​មួយ​ដែល​​សម​ស្រប​៖ ចម្ងាយ​​​​​ឬ​គម្លាត​ពី​​ភ្នែក​​សម្លឹង​ទៅ​កុំព្យូទ័រ​ ឬ​សៀវភៅ​សម​ស្រប​សម្រាប់​មនុស្ស​ទូ​ទៅ​​គឺ​ ៣០​សង់​ទី​ម៉ែត្រ​ ដែល​​​សរីរាង្គ​ភ្នែក​អាច​ទទួល​យក​បាន​៕​​​​

 

 

អត្ថបទ​​​​៖ មាន រតនា