មាន​អ្វី​កើត​ឡើង​ពេល​ប៊ូតុង​ Home iPhone 7 លែង​ដំណើរ​ការ?

ដូច​ដែល​ដឹង​ហើយ​ថា​ Apple បាន​ប្ដូរ​ប្រើ​​ប៊ូតុង​ Home ​ដែល​មាន​បច្ចេកវិទ្យា​ Taptic Engine អាច​បញ្ជា​ដំណើរ​ការ​ដោយ​គ្រាន់​តែ​យក​ម្រាម​ដៃ​សង្កត់​ពី​លើ​ ដោយ​មិន​បាច់​ចុច​​ដូច​ជា​​ប៊ូតុង​ Home មាន​លើ​ iPhone ជំនាន់​មុនៗ។

 

មាន​អ្វី​កើត​ឡើង​ពេល​ប៊ូតុង​ Home iPhone 7 លែង​ដំណើរ​ការ?

 

ប៊ូតុង​ Home ថ្មី​នេះ​ដែរ​មាន​នូវ​ចំណុច​ពិសេស​មួយ​ដែល​មនុស្ស​ជា​ច្រើន​មិន​ទាន់​ដឹង។ នៅ​ពេល​ដែល​ប៊ូតុង​ Home នេះ​ខូច​ លែង​ដំណើរ​ការ​ ទូរសព្ទ​នឹង​បង្ហាញ​ជា​សារ​ Error មួយ​ រួម​ជា​មួយ​ប៊ូតុង​ Home សិប្បនិម្មិត(Assistive Touch) ដោយ​ស្វ័យប្រវត្តិ​​ដើម្បី​ប្រើ​ប្រាស់​បណ្ដោះ​អាសន្ន។

 

មាន​អ្វី​កើត​ឡើង​ពេល​ប៊ូតុង​ Home iPhone 7 លែង​ដំណើរ​ការ?

 

​​​​ទាក់​ទង​នឹង​​បច្ចេកវិទ្យា​ប៊ូតុង​ Home ​ថ្មី​នេះ​ដែរ​នឹង​មិន​ស្ថិត​ស្ថេរ​បាន​យូរ​អង្វែង​ឡើយ​ ព្រោះ​គេ​រំពឹង​ថា​ iPhone ជំនាន់​ថ្មី​​ដែល​ចេញ​ឆ្នាំ​ក្រោយ​អាច​នឹង​លែង​មាន​ប៊ូតុង​ Home តែ​ម្ដង​ ដោយ​បង្កប់​ចូល​ទៅ​ក្នុង​អេក្រង់៕

 

ចុច​អាន៖ iPhone 7 Plus ក្លែង​ក្លាយ​ដូច​ទូរសព្ទពិត​ ៩៩% កំពុង​ក្រឡុក​ទីផ្សារ​វៀតណាម

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mashable​​