លោក Ranieri ជំរុញឲ្យមានការស្ងប់អារម្មណ៍ នៅមុនពេលជួប Copenhagen

លោក Claudio Ranieri អ្នកចាត់ការទូទៅរបស់ក្រុម Leicester City មិនព្រួយបារម្ភពីការធ្លាក់ចុះទម្រង់លេងក្នុងការប្រកួតក្របខ័ណ្ឌលីករបស់ក្រុមលោកឡើយ និងជឿជាក់ថា ពួកគេនឹងវិលទៅរកផ្លូវនៃជ័យជម្នះវិញ។ ក្រុមដែលមានរហស្សនាមថា ចចកកំណាចមួយនេះ បានទទួលជ័យជម្នះត្រឹមតែ២លើកគត់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League និងទើបតែបានរងបរាជ័យ ៣-០ នៅលើទឹកដីក្រុម Chelsea កាលពីថ្ងៃសៅរ៍ ដើម្បីធ្វើឲ្យពួកគេមានត្រឹមតែ២ពិន្ទុប៉ុណ្ណោះពីលើក្រុមស្ថិតក្នុងតំបន់កាត់ចោល។

Ranieri

ប៉ុន្តែ ពួកគេបានទទួលជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Champions League ពីរលើកដំបូងរបស់ពួកគេក្នុងពូល G នៅមុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមម្ចាស់ជើងឯកដាណឺម៉ាក FC Copenhagen នៅរាត្រីនេះ ហើយលោក Ranieri ជឿជាក់ថា លោកមានការជឿជាក់យ៉ាងពេញលេញលើក្រុមរបស់លោក។ គ្រូបង្វឹកវ័យ៦៤ឆ្នាំរូបនេះ បានឲ្យដឹងថា៖ «ពេលខ្លះ អ្នកលេងបានល្អ ហើយពេលខ្លះអ្នកលេងមិនបានល្អឡើយ»។

Slimani

ក្រុមរបស់លោក Ranieri កំពុងតែនាំមុខនៅលើកំពូលតារាងនៃពូលដោយមាន៦ពិន្ទុ ក្រោយពីផ្តួល Club Brugge និង Porto ខណៈដែលក្រុម Copenhagen កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដោយមាន៤ពិន្ទុ ហេតុនេះ ការទទួលជ័យជម្នះជាលើកទី៣សម្រាប់ក្រុម Leicester នឹងធ្វើឲ្យពួកគេឈ្នះកៅអីទៅវគ្គ១៦ក្រុមចុងក្រោយក្នុងយុទ្ធនាការ Champions League ជាលើកទី១របស់ពួកគេខិតកាន់តែកៀក។ ក្រុមម្ចាស់ជើងឯករបស់អង់គ្លេសមួយនេះ នឹងសម្លឹងរកការស្តារមុខមាត់ត្រឡប់មកវិញ ក្រោយពីការរងរាជ័យនៅលើទឹកដីក្រុម Chelsea ខណៈដែលលោកមិនបានប្រើប្រាស់កីឡាករសំខាន់ៗដល់ទៅ៣នាក់។ ដោយឡែក ក្រុម Copenhagen បានកម្តៅសាច់ដុំតាមរយៈការផ្តួលក្រុម Silkeborg ក្នុងការប្រកួតក្របខ័ណ្ឌដាណឺម៉ាក Superliga កាលពីថ្ងៃសៅរ៍។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

ប្រភពព័ត៌មាន៖ Worldsoccertalk

The post លោក Ranieri ជំរុញឲ្យមានការស្ងប់អារម្មណ៍ នៅមុនពេលជួប Copenhagen appeared first on CamboSport.