រូប​អត់ Makeup របស់ Lee Min Ho និង​ Jun Ji Hyun មុន​ថត​រឿង​ថ្មី​បាន​បញ្ចេញ

ក្រុម​ផលិត​​សម្រាប់​រឿង​ថ្មី​ “Legend of the Blue Sea” បាន​បញ្ចេញ​រូប​២​សន្លឹក​របស់​តួ​ឯក​ស្រី​ប្រុស​ Lee Min Ho និង​ Jun Ji Hyun មិន​មាន​ការ​​ផាត់​មុខមាត់​ កំឡុង​​​​ស្ថិត​ក្នុង​បន្ទប់​អាន​ប៉ារ៉ូល​រឿង។

 

រូប​អត់ Makeup របស់ Lee Min Ho និង​ Jun Ji Hyun មុន​ថត​រឿង​ថ្មី​បាន​បញ្ចេញ

 

ការ​ហាត់​សម​ចុងក្រោយ​នេះ​របស់​តារា​ទាំង​២​នេះ គឺ​បន្ទាប់​មក​ពី​ថត​នៅ​ឯ​ក្រៅ​ប្រទេស។ ក្នុង​រូប​ភាព​២​សន្លឹក​​តួ​ឯ​ Min Hoនិង Ji Hyun បាន​ស្លៀកពាក់​សំលៀក​បំពាក់​ធម្មតា ដោយ​គ្មាន​ការ​ថែម​ក្រែម​ម្សៅ​ ដូច​កំឡុង​ការ​ថត។ ងាក​មក​អ្នក​សរសេរ​ប៉ារ៉ូល Park Ji Eun បាន​និយាយ​ថា៖”ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ធ្វើ​ការ​ជាមួយ​តារា​សម្ដែង​ល្អ​បែប​នេះ”។​

 

ចំណែក​ឯ​តួ​ប្រុស Lee Minho ​ដែល​សម្ដែង​ជា​ជន​បោកប្រាស់​​ក្នុង​រឿង​នេះ​បាន​និយាយ​ថា​៖ “​ខ្ញុំ​មាន​សិទ្ធិ​អាច​ធ្វើ​ការ​ជាមួយ​មនុស្ស​ល្អ​ជា​ច្រើន ដូច្នេះ​ខ្ញុំ​នឹង​ប្រឹងប្រែង”។ “Legend of the Blue Sea” នឹង​ផលិត​ឡើង​ដោយ​ផ្អែក​លើ​​​សាច់​រឿង​ប្រលោមលោក​បែប​ព្រេង​និទាន “The Little Mermaid” របស់​អ្នក​និពន្ធ​ដាណឺម៉ាក Hans Christian Andersen ហើយ​នឹង​ចាក់​លើ​ទូរទស្សន៍​ SBS ថ្ងៃ​ទី ១៦ ខែ វិច្ឆិកា ​នេះ៕​​​​​​​​

 

រូប​អត់ Makeup របស់ Lee Min Ho និង​ Jun Ji Hyun មុន​ថត​រឿង​ថ្មី​បាន​បញ្ចេញ

 

ចុចអាន៖​រឿង​ភាគ​​ថ្មី​របស់​ Lee Min Ho និង Jun Ji Hyun ល្បី​លើ​កាសែត​អេស្ប៉ាញ

 

​​​​​​​ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop